ភ្នំពេញ៖ គណបក្សក្រៅរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលចង់ឃើញការផ្តាស់ប្តូររូបមន្តគណនាសំឡេងឆ្នោតសម្រាប់បែងចែកអសនៈនិងស្នើសុំឲ្យបង្កើនចំនួនអសនៈក្នុងរដ្ឋសភាសម្រាប់នីតិកាលលើកក្រោយ។
ការទាមទារដើម្បីប្រយោជន៍បង្កើនបន្ថែមឲ្យមានគណបក្សចំរុះកាន់តែច្រើននិងបង្កើនអ្នកតំណាងម្ចាស់ឆ្នោតកាន់តែច្រើនក្នុងសភាជាន់ទាបនេះ។
ប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំមកនេះបានប្រើរបៀបគណនាសំឡេងឆ្នោតសម្រាប់បែងចែកកៅអីក្នុងរដ្ឋសភាចំនួនពីរ។ នោះគឺរបៀបគណនាដែលប្រើដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថា អ៊ុនតាក់ នៅឆ្នាំ១៩៩៣ និងរូបមន្តដែលធ្វើវិសោធនកម្មថ្មីសម្រាប់ការបោះឆ្នោតឆ្នាំ១៩៩៨។
រូបមន្តដែលបង្កើតឡើងដោយអ៊ុនតាក់គឺក្រោយពីការបែងចែកអសនៈរួច សំឡេងឆ្នោតដែលនៅសល់របស់គណបក្សដែលទទួលបានអសនៈរួចនឹងត្រូវប្រគល់ទៅឲ្យគណបក្សណាដែលមានសំឡេងគាំទ្រនៅសល់ច្រើនជាងគេ។
ដោយឡែកការបែងចែកអសនៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) កំពុងអនុវត្តន៍នៅពេលនេះគឺជាការបែងចែកអសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុតគឺជារូបមន្តដែលអនុញ្ញាតឲ្យធ្វើការគណនាការបែងចែកអសនៈច្រើនដងក្នុងមណ្ឌលតែមួយក្នុងករណីដែលការបែងចែកអសនៈជំហានដំបូងមិនដាច់ស្រេច។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជែងអំណាចមានសក្តានុពលមួយ មានប្រសាសន៍ថាវាមានការចាំបាច់ដែលកម្ពុជាគួរតែធ្វើការផ្លាស់ប្តូររូបមន្តគណនាអសនៈសម្រាប់ការបោះឆ្នោតដែលនឹងមកដល់ប្រាំឆ្នាំក្រោយមកទៀតនេះ។
«ចំពោះការបែងចែករូបមន្តហ្នឹងក៏គួរតែគិតគូឡើងវិញដែរ។យើងចង់ឲ្យតំណាងរាស្ដ្រគ្រប់រូបជាតំណាងរាស្ដ្រពិតប្រាកដពីព្រោះបច្ចុប្បន្នជាតំណាងរាស្ដ្រផង ជាតំណាងបក្សផង»។
មួយវិញទៀត លោកយ៉ែម បុញ្ញឫទ្ធិ ក៏យល់ឃើញដែរថាគួរតែត្រូវបង្កើនកៅអីបន្ថែមសម្រាប់តំណាងរាស្ដ្រអង្គុយដោយសារចំនួនអ្នកបោះឆ្នោតក៏បានកើនជាលំដាប់ផងដែរ។ មានពលរដ្ឋមានសិទ្ធិទៅបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដានេះសរុបជាង៩,៦លាននាក់។
លោកក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រយល់ស្របនឹងការលើកឡើងខាងលើនេះ។
«យកតាមរបៀបរបបអ៊ុនតាក់គេធ្វើហ្នឹងល្អជាងពីព្រោះជាឱកាសរបស់គណបក្សផ្សេងៗទៀតជាពិសេសគណបក្សតូចៗដែលមិនមានចំនួនគ្រប់ម៉ាកៅអី ហើយគណបក្សតូចៗដែលមានបំណងចង់ជួយប្រទេសដែរគួរតែរៀបចំរូបមន្តថ្មី ហើយគួរតែបន្ថែមអសនៈ។ ឧទាហរណ៍បើ៤ម៉ឺនសំឡេងសម្រាប់មួយកៅអី យើងនៅសល់តែ២ម៉ឺនកន្លះឬបីម៉ឺនវាជាការផ្តល់ឲ្យមានតំណាងរាស្ដ្រកាន់តែច្រើន»។
លោកក្រវ៉ាញដារ៉នយល់ថាតំណាងរាស្ដ្រកាន់តែច្រើននឹងធ្វើឲ្យអ្នកតំណាងប្រជាពលរដ្ឋកាន់តែច្រើន។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា(និកហ្វិក) គិតថាគួរមានការវិលត្រឡប់ទៅជ្រើសរើសយករូបមន្តគណនាសំឡេងឆ្នោតបែបអ៊ុនតាក់។
«ខ្ញុំគិតថារូបមន្តបច្ចុប្បន្ន ទោះបីជាប្រទេសមួយចំនួនបានប្រើប្រាស់ ហាក់ដូចជាមិនផ្តល់អំណោយផលដល់គណបក្សតូចតាចទេ ដោយសារតែសំណល់នៃរូបមន្តបូកទៅឲ្យគណបក្សដែលមានសំឡេងច្រើនទៅវិញ។ដូច្នេះសំឡេងតិចកាន់តែបាត់ទៅហើយរឹតតែបាត់ទៅទៀត»។
លោកហង្ស ពុទ្ធា លើកឡើងថាការផ្តល់ឱកាសដល់គណបក្សកាន់តែច្រើនក្នុងរដ្ឋសភានឹងជួយជំរុញលទ្ធិប្រជាធិបតេយ្យក្នុងស្ថាប័ននេះ។
ជាមួយគ្នានេះដែរលោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅថា ខុមហ្វ្រែល បន្ថែមថាត្រូវតែមានការបង្កើនកៅអីនៅក្នុងរដ្ឋសភាបន្ថែមទៀតដើម្បីឲ្យមានតំណាងប្រជាពលរដ្ឋកាន់តែច្រើននៅតាមមូលដ្ឋាននិងខេត្តដែលជាប្រការធានាដល់ការត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព។
ប៉ុន្តែយ៉ាងណាក៏ដោយលោកជាម យៀប តំណាងរាស្ដ្រចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការបង្កើនអសនៈក្នុងរដ្ឋសភាត្រូវគិតគូរឲ្យល្អិតល្អន់ ជាពិសេសលើបញ្ហាថវិកាដែលជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលត្រូវបង្កើនចំណាយបន្ថែម។
ម្យ៉ាងវិញទៀតលោកជាម យៀប យល់ថាការបង្កើនអសនៈនេះនឹងត្រូវយកមកពិចារណារាល់ពេលមុនចប់នីតិកាលរបស់រដ្ឋសភាម្តងៗ។
«មុនចប់អណត្តិ សភានិងរាជរដ្ឋាភិបាលត្រូវសហការគ្នាបង្កើតនូវគណៈកម្មការជាតិមួយដើម្បីកំណត់នូវអសនៈ។ ដូច្នេះគណៈកម្មការនេះដែលជាអ្នកទទួលខុសត្រូវក្នុងរឿងនេះបានរៀបចំឡើងជាងមួយឆ្នាំមុន ហើយគណៈកម្មការបានឯកភាពគ្នាហើយ គឺអត់ឡើងចុះអីបានទេ។ គឺនៅ១២៣កៅអីតទៅទៀតក្នុងអាណត្តិទី៥»។
ក៏ប៉ុន្តែលោកគល់ បញ្ញា គិតថាការបង្កើនចំនួនកៅអីក្នុងរដ្ឋសភាគឺជាគន្លឹះនយោបាយមួយ។
«កន្លងមកការមិនឲ្យកើននេះដោយសារតែហេតុផលនយោបាយព្រោះប្រហែលជាប្រសិនបើដូរចុះដូរឡើងវាអាចបាត់បង់អសនៈឬបាត់បង់ឥទ្ធិពលនយោបាយ។ តាមពិតត្រូវតែបន្ថែមអណត្តិនេះត្រូវបន្ថែមបីបួនអសនៈដែរ។ អណត្តិក្រោយត្រូវបន្ថែមដាច់ខាត។ ដូចជានៅកំពង់សោមត្រូវតែមានពីរអសនៈទើបត្រូវ។ ខេត្តមួយចំនួនប្រជាជនកើនឡើងច្រើនមែនទែន ហើយយើងនៅទុកអសនៈ
ដដែល»។
លោកជាម យៀប ត្រឡប់មកបកស្រាយវិញថារូបមន្តគណនាសំឡេងឆ្នោតសម្រាប់ធ្វើការបែងចែកអសនៈសភាសព្វថ្ងៃមិនអាចយកតាមគំរូរូបមន្តបង្កើតឡើងដោយអ៊ុនតាក់បានទេ។ មួយវិញទៀតរូបមន្តនេះនឹងជួយជំរុញឲ្យគណបក្សចូលប្រកួតប្រជែងប្រឹងប្រែងពង្រឹងសមត្ថភាពប្រកួតនិងពង្រីកខ្លួនពីគណបក្សតូចទៅជាគណបក្សដែលមានសក្តានុពល។
លោកគល់ បញ្ញា ហាក់ដូចជាយល់ស្របលើទស្សនៈនេះខ្លះដែរដោយសារលោកយល់ថា ដោយសារតែរូបមន្តនេះ គណបក្សដែលចូលប្រកួតប្រជែងត្រូវចៀសវាងដាច់ខាតការបំបែកខ្លួនដោយសារទំនាស់ផ្ទៃក្នុង។ ផ្ទុយទៅវិញគណបក្សទាំងនោះត្រូវចេះប្រមូលគ្នាបង្កើតជាគណបក្សរឹងមាំតែមួយទើបអាចប្រជែងបានអសនៈក្នុងរដ្ឋសភាបាន។ បន្ថែមពីនេះទៀត ដោយសារតែរូបមន្តនេះ ធ្វើឲ្យការបង្កើតគណបក្សថ្មីៗនឹងពិបាកទទួលបានអសនៈក្នុងសភា។
ទោះជាមានការលើកឡើងខាងលើនេះក្តីលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា គ.ជ.ប មិនមានការជាប់ពាក់ព័ន្ធនឹងការសម្រេចអ្វីក្រៅពីតួនាទីអនុវត្តន៍រូបមន្តដែលមានចែងក្នុងច្បាប់រួចទៅហើយនោះទេ។
«តាមពិតទៅវាមានផលប្រយោជន៍ផ្សេងគ្នា គ្រាន់តែថារូបមន្តដែលយើងយកមកអនុវត្តន៍នេះ យើងមិនបង្កើតខ្លួនយើងទេសុទ្ធតែរូបមន្តអន្តរជាតិ ហើយសម្រាប់បោះឆ្នោតប្រជាធិបតេយ្យទាំងអស់។ដូច្នេះការកំណត់រូបមន្តនេះគឺសភាអនុម័តច្បាប់ ហើយយើងគ្រាន់តែធ្វើតាមទេ»។
ថ្វីបើមានការពិភាក្សាលើរូបមន្តនៃការបែងចែកអសនៈនិងការបង្កើនចំនួនអសនៈក្នុងសភាជាន់ទាប ប៉ុន្តែអ្វីដែលជាក់ច្បាស់គឺថាវានឹងមានផ្តល់លទ្ធភាពណាមួយសម្រាប់ដើរត្រឡប់ថយក្រោយលើបញ្ហានេះនៅមុនការបោះឆ្នោតប្រាំឆ្នាំខាងមុខទៀតនេះទេ៕