ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ចិន​ម្នាក់​ទៀត​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ធ្វើ​ឲ្យ​ខូច​រូបថត​អតីត​ព្រះមហាក្សត្រ


សម្តេច​ឪ​នរោត្តម សីហនុ​ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​ជំ​ងឺ​គាំង​ប៉េះដូង​ក្នុង​ព្រះ​ជន្ម៩០​ព្រះវស្សា។​
សម្តេច​ឪ​នរោត្តម សីហនុ​ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​ជំ​ងឺ​គាំង​ប៉េះដូង​ក្នុង​ព្រះ​ជន្ម៩០​ព្រះវស្សា។​
ភ្នំពេញ៖ តុលាការ​ខេត្ត​កណ្តាល​បាន​សម្រេច​ផ្តន្ទា​ទោស​ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ឲ្យ​ជាប់​ពន្ខនាគារ​រយៈ​ពេល​បី​ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​គឺ​ប្រមាណ​៥០០​ដុលា្លពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេត​នា​នូវ​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​រោត្តម​សីហនុក៏​ប៉ុន្តែ​ទោស​នេះ​ត្រូវ​បានព្យួរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​លឹម​ សុគន្ថា​ដែល​ជា​ប្រធាន​ចៅ​ក្រម​ជុំនំជុំរះ​នៃ​តុលាការ​ខេត្ត។
«ពី​ព្រោះ​គាត់​បាន​និយាយ​ថា បាន​យក​ក្រដាស​មក​គ្រញី​ឲ្យ​ខូច​មែន។ ហើយ​តាម​ច្បាប់​មាត្រា​៤១០​យើង ក្រម​ព្រហ្មទណ្ឌ​គេ​បាន​និយាយ ពីព្រោះ​ក្រដាស​ហ្នឹង​ជា​របស់​កម្មករ។ អញ្ចឹង​គាត់​កញ្ជក់​ក្រដាស​ឲ្យ​រហែក​អញ្ចឹង​ធាតុ​ផ្សំ​បទ​ល្មើស​មាន​គ្រប់​គ្រាន់​យើង​ធ្វើ​តាម​ច្បាប់»។
អាជ្ញាធរ​នគរបាល​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​បាន​ចាប់​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ លី គុយ​ស៊ាង អាយុ​៥០​ឆ្នាំ​ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​រោង​ចក្រ​អ័រគី​ដេ​ថ្មី ដែល​មាន​ទី​តាំង​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល។​
ដើម​ចម​ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​រូប​នេះ​បាន​កើត​មាន​ឡើង​ខណៈ​ដែល​ស្រ្តី​ជន​ជាតិ​ចិន​បាន​យក​រូប​ព្រះ​ឆាយល័ក្ខណ៍​របស់​សម្តេច​ឪ​នៅ​ក្នុង​ព្រះ​ចន្ទ​ពេល​កម្មករ​កំពុង​មើល​យក​ទៅ​ឈ្លី​កម្ទេច​ចោល។
ក្រុម​កម្មករ​បាន​ខឹង​នឹង​ជនជាតិ​ចិន​នោះ​ ក៏​កើត​មាន​អំពើ​ហិង្សា​នៅ​ក្នុង​រោងចក្រ​តែ​មិន​មាន​ភាព​ធ្លន់​ធ្ងរ​ទេ។ ក្រោយ​មក​ស្ត្រី​ជន​ជាតិ​ចិន​បាន​សំពះ​សុំ​ទោស​ចំពោះ​មុខ​រូប​ព្រះ​ឆាយ​ល័ក្ខណ៍​សម្តេច​ឪ​ដែល​បាន​ដាក់​តាំង​ក្នុង​រោង​ចក្រ។​
នៅ​ក្នុង​បន្ទុប​សវនាការ​អ្នក​ស្រី​លី គុយ​ស៊ាង​បាន​ឆ្លើយ​សារភាព​ថា អ្នក​ស្រី​ពិតជា​បាន​យក​រូបថត​ដែល​មាន​ព្រះ​ឆាយ​ល័ក្ខណ៍​សម្តេច​ឪ​មក​ឈ្លី​ចោលមែន​ដោយសារ​តែ​អ្នក​ស្រី​ខឹង​នឹង​កម្មករ​នៅ​ពេល​ដែល​ពួក​គេ​យក​រូប​ព្រះ​ឆាយ​ល័ក្ខណ៍​ព្រះអង្គ​មក​មើល​ក្នុង​ពេល​ម៉ោង​កំពុង​ធ្វើ​ការ។​
សាក្សី​កម្មការីនី​ចំនួន​បួន​នាក់​បាន​ប្រាប់​តុលាការ​ថា ដោយសារ​តែ​ស្រ្តី​ជន​ជាតិ​ចិន​បាន​ប្រព្រឹត្ត​កំហុស​តិច​តួច​ពួកគេ​ស្នើ​សុំ​ឲ្យ​តុលាការ​បន្ទូរ​បន្ថយ​ទោស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ចៅ​ក្រម​លឹម សុគន្ថា។​
យ៉ាង​តិច​មាន​ស្ត្រី​ជន​ជាតិ​ចិន​ចំនួន​ពីរ​នាក់​ហើយ​ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ឋនាគារ​ពី​បទប្រមាថ​ដល់​រូប​ព្រះ​ឆាយ​ល័ក្ខណ៍​របស់​សម្តេច​ឪ​ក្នុង​ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំងប្រទេស​បាន​ចូល​រួម​កាន់​ទុក្ខ​នៃការ​សោយ​ទិង្គត​សម្តេច​ឪ។​
កាល​ពី​ថ្ងៃ​ពុធ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បណ្តេញ​ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ​វ៉ាង ស៊ាជូ​ចេញ​ពី​កម្ពុជា​បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា អ្នក​ស្រី​មាន​ទោស​ហែក​រូប​ព្រះ​ឆាយ​ល័ក្ខណ៍​របស់​សម្តេច​ឪ។ អ្នក​ស្រី វ៉ាង ស៊ាជូ ដែក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​រោង​ចក្រ​ថប​វើល​ហ្គាមែន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​មួយ​ឆ្នាំ ក៏​ប៉ុន្តែ​ទោស​នេះ​ត្រូវ​បាន​ព្យួរ និង​សម្រេច​ឲ្យ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា។
សម្តេច​ឪ​នរោត្តម សីហនុ​ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​ជំ​ងឺ​គាំង​ប៉េះដូង​ក្នុង​ព្រះ​ជន្ម៩០​ព្រះវស្សា។​
ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​បាន​សម្ដែង​ការ​សោក​ស្តាយ​យ៉ាង​ពន់​ពេក និង​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​បាន​ចូល​រួម​កាន់​ទុក្ខ​ព្រះ​បរម​សព​សម្តេច​ឪ​នៅ​ពី​មុខ​ព្រះ​បរុម​រាជ​វាំង។ ព្រះ​បរម​សព​សម្តេច​ឪ​គ្រោង​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​បូជា​នៅ​វាល​ព្រះ​មេរុ​នៅ​បី​ខែ​ខាង​មុខ៕
XS
SM
MD
LG