ប្រទេសកម្ពុជា និងចិនបានប្រកាសនៅថ្ងៃអង្គារនេះថា នឹងជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ខណៈដែលមន្ត្រីដឹកនាំប្រទេសចិនបានទទូចជាអាទិភាពឲ្យមានកិច្ចសហការរវាងចិននិងសមាគមអាស៊ាន។
បញ្ញវន្តមួយក្រុម ដែលធ្វើការនៅក្នុងអង្គការសង្គមស៊ីវិល កំពុងជំរុញក្រុមប្រជាពលរដ្ឋឲ្យចូលរួមក្នុងចលនានយោបាយដោយសកម្ម និងដោយផ្ទាល់។
លោកប្រធានាធិបតីវៀតណាមត្រឹង តានសាងបានទទូចឲ្យប្រទេសកម្ពុជាជំរុញការបង្កើនពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។
វិទ្យាស្ថានប៉ាស្ទ័របានឲ្យដឹងនៅថ្ងៃសុក្រនេះថា មានប្រជាពលរដ្ឋភូមិរកា ខេត្តបាត់ដំបងប្រមាណ៩០នាក់ត្រូវបានបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍(HIV)។ នេះជាលទ្ធផលនៃការវិភាគផ្ទៀងផ្ទាត់ជំហានដំបូងបន្ថែមលើការរកឃើញដោយមន្ទីរពេទ្យខេត្តបាត់ដំបង។
អ្នកឆ្លងមេរោគ HIV ឬមេរោគនៃជំងឺអេដស៍នៅក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង បានកើនដល់ចំនួន១០៦នាក់ហើយមកទល់នឹងថ្ងៃត្រង់ថ្ងៃពុធនេះ។
ក្រុមមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនិងទទួលបន្ទុកផ្នែកជនភៀសខ្លួនបានចាប់ផ្តើមស្វែងរកជនជាតិដើមភាគតិចតំបន់ភ្នំម៉ុងតាញ៉ាចំនួន១៣នាក់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគីរីជាថ្មីម្តងទៀតនៅថ្ងៃសុក្រនេះ។
រដ្ឋាភិបាលកម្ពុជាយល់ព្រមអនុញ្ញាតិឲ្យអង្គការសហប្រជាជាតិ ចុះជួបនិងពិនិត្យក្រុមជនជាតិដើមភាគតិចតំបន់ភ្នំវៀតណាម។ ប៉ុន្តែ នៅមិនទាន់មានការកំណត់ពេលវេលាជាក់លាក់សម្រាប់ការចុះត្រួតពិនិត្យនេះនៅឡើយ។
ប្រមុខដឹកនាំគណបក្សជំទាស់ធំជាងគេនៅក្នុងប្រទេសកម្ពុជា បានហៅការដោះលែងអ្នកនយោបាយរបស់ខ្លួនឲ្យនៅក្រៅឃុំនៃគុកព្រៃស គឺជាការសាកល្បងមួយសម្រាប់ការរួបរួមជាតិ និងសម្រាប់ការដោះលែងសកម្មជនដីធ្លីដទៃទៀត។
ប្រតិភូរបស់អង្គការសហប្រជាជាតិបានចាកចេញពីខេត្តរតនគីរីនៅរសៀលថ្ងៃសុក្រនេះ ក្រោយពីអាជ្ញាធរខេត្តបដិសេធមិនព្រមសហការក្នុងការស្វែងរកជនជាតិដើមភាគតិចវៀតណាមចំនួន១៣នាក់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃរបស់ខេត្តនេះ។
ស្នងការប៉ូលិសខេត្តរតនគីរីបានអះអាងកាលពីថ្ងៃច័ន្ទថាកងប៉ូលិសបានស្វែងរកជនភៀសខ្លួនវៀតណាមដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។
ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR) បានសម្តែងការព្រួយបារម្ភជាខ្លាំងនៅថ្ងៃអង្គារនេះចំពោះសេចក្តីរាយការណ៍ដែលថាអាជ្ញាធររបស់កម្ពុជាកំពុងស្វែងរកចាប់ខ្លួននិងបញ្ជូនជនជាតិដើមភាគតិចតំបន់ភ្នំទៅឲ្យរដ្ឋាភិបាលវៀតណាមវិញ។
របាយការណ៍ពីប្រទេសវៀតណាមបង្ហាញថា មានជនជាតិចារ៉ាយមកពីខ្ពង់រាបប្រទេសវៀតណាមសរុបចំនួន១៦នាក់កំពុងលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគីរី។
ក្រុមតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាបានអនុម័តជាឯកតោភាគីលើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៥ នៅថ្ងៃនេះ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប.បានធ្វើកិច្ចប្រជុំពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីខែមិថុនាឆ្នាំ២០១៤នៅទីក្រុងហ្សឺណែវប្រទេសស៊្វីស។
មូលហេតុនៃការពន្យារនេះគឺដោយសារក្រុមមេធាវីការពារក្តីជនជាប់ចោទ ខៀវ សំផន បានបន្តធ្វើពហិការរបស់ខ្លួនដោយមិនរាថយ។
កាលពីល្ងាចថ្ងៃអង្គារ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាទទូចឲ្យរដ្ឋាភិបាលកម្ពុជា«គោរពច្បាប់និងគោលការណ៍ឯករាជ្យ»របស់តុលាការ។
លោកចៅក្រម និល ណុន បញ្ជាក់ថា តុលាការនឹងធ្វើការសម្រេចចិត្ត ដើម្បីដោះស្រាយភាពជាប់គាំងដោយសារការធ្វើពិហិការរបស់មេធាវីជនជាប់ចោទក្រោយពីទទួលបានការបញ្ជាក់ជំហរច្បាស់លាស់របស់ជនជាប់ចោទ។
បើតាមលោកចៅក្រមនិល ណុន មេធាវីដែលត្រូវតែងតាំងដោយសាលាក្តីខ្មែរក្រហមនឹងមិនមានសិទ្ធិធ្វើពហិការសវនាការនោះទេ។
សកម្មជននិងអ្នករងគ្រោះជម្លោះដីធ្លីក្នុងទីក្រុងភ្នំពេញបីនាក់ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ចំនួនពីរលានរៀល។
អ្នកស្រី ទេព វន្នី សកម្មជនចំនួនប្រាំមួយនាក់ផ្សេងទៀតត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសនៅថ្ងៃអង្គារនេះ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗពីរលានរៀលឬស្មើនឹងប្រមាណ៥០០ដុល្លារអាមេរិក។
ព័ត៌មានផ្សេងទៀត