កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដែលធ្លាប់ជាប់ពន្ធនាគារ ប្រាប់វីអូអេនៅថ្ងៃពុធថា ក្រុមកូដករនឹងធ្វើកូដកម្មរហូតទាល់តែទទួលបានដំណោះស្រាយសមរម្យ។
លោក វឿង សំណាង ជាសកម្មជននយោបាយម្នាក់ក្នុងចំណោមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ អំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងបទចោទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«រួមគំនិតក្បត់»ដែលជាបទចោទពេញនិយមលើអ្នករិះគន់រដ្ឋាភិបាលកម្ពុជា។
សកម្មជនទាំង ៦ នាក់នោះគឺលោក ប៉ែន ច័ន្ទសង្រ្គាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និងអ្នកស្រី វ៉ន ច័ន្ទរចនា។
អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន ទទួលបានពានរង្វាន់មួយពីបារាំងនិងអាល្លឺម៉ង់រួមគ្នាផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ក្នុងឱកាសនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ពីលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមិនដែលបដិសេធថាមិនមានអំពើជួញដូរមនុស្ស និងភាពអសន្ដិសុខក្នុងប្រទេសឡើយ។ ប៉ុន្តែលោកថា កម្ពុជាមានសុច្ឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ។
អ្នករៀបចំយល់ថាការជួបជុំជាមួយនឹងមន្ត្រីរដ្ឋាភិបាលគឺជាដំណោះស្រាយមួយចំពោះបញ្ហាប្រឈមដែលពួកគេជួបប្រទះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លោក វន់ ពៅ ប្រាប់វីអូអេថា ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជានៅមានកម្រិត ទាប ដោយសារតែមានការចាប់ខ្លួនសកម្មជនសង្គម និងសកម្មជននយោបាយជាច្រើននាក់នៅក្នុងឆ្នាំនេះពីសំណាក់អាជ្ញាធរ។
អង្គការការពារសិទ្ធិមនុស្សចំនួនពីរគឺ អង្គការលីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការអនុវត្តកម្ចីបែបកេងប្រវ័ញ្ចមួយចំនួនក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
នាយិកាប្រតិបត្តិអង្គការក្លាហានលោកស្រី ម៉ៅ ម៉ាប់ កត់សម្គាល់ថា សេរីភាពនៃការបញ្ចេញមតិមានការរួមតូចច្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ លោកស្រីថា ការគំរាមកំហែង ការបន្ទុចបង្អាក់ និងការរឹតត្បិតផ្សេងៗ បានក្លាយជារនាំងនៃការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម។
សមាជិកក្រុមយុវជននិងនិស្សិតចំនួន ៥ នាក់នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរនិងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ត្រូវបានឃាត់ខ្លួននិងឃុំខ្លួនពីបទរួមគំនិតក្បត់ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ពាក់ព័ន្ធនឹងការបញ្ចេញមតិនិងប្រមូលផ្ដុំគ្នាជុំវិញបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា (CLV)។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការរៃអង្គាសដើម្បីផ្គត់ផ្គង់សំឡីអនាម័យដល់ស្រ្តីនៅក្នុងពន្ធនាគារ គឺជាការចូលរួមចំណែកជួយបំពេញភាពខ្វះខាតក្នុងពន្ធនាគារ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ពលរដ្ឋមួយចំនួននៅសហគមន៍ដូនឪ អះអាងថា ការស្នើសុំសាជាថ្មីនេះ ដោយសារពួកគេបានឃើញសកម្មភាពចាក់ខ្សាច់លុបបឹងជើងឯក រហូតដល់ក្បែរជើងសរសេរផ្ទះរបស់អ្នករស់នៅទីនោះ ហើយប្រជាសហគមន៍បារម្ភពីការបាត់បង់ទីជម្រក។
ព័ត៌មានផ្សេងទៀត
No media source currently available