\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ០២ មករា ២០១៤


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី គោលនយោបាយ​ការបរទេស​របស់​រដ្ឋបាល​លោក​អូបាម៉ា។ ការផ្តោត​ជា​ថ្មី​លើ​ច្បាប់​ថែទាំ​សុខភាព​របស់​លោក​អូបាម៉ា។ ជម្លោះ​រវាង​ចិន ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ប៉ះពាល់​ដល់​គោលនយោបាយ​ងាក​ទៅ​រក​ទ្វីប​អាស៊ី​របស់​ស.រ.អា ។ ផល​ប៉ះពាល់​លើ​ពាណិជ្ជកម្ម​លក់​រថយន្ត ក្រោយពី​ការដក​កងទ័ព​បរទេស​ចេញ​ពី​អាហ្វហ្កានិស្ថាន។ ផែនការ​ថ្មី ផ្តល់​ការថែទាំ​សុខភាព​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ អ្នកតាក់តែង​ច្បាប់​អាមេរិក​ពិនិត្យ​មើល​របៀប​វារៈ​សម្រាប់​ឆ្នាំ​២០១៤។ ទស្សនៈវិស័យ​សេដ្ឋកិច្ច​សកល​ឆ្នាំ​២០១៤។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «call it a day » និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «The Wolf of Wall Street»៕

XS
SM
MD
LG