ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក នៅ​ឯ​ជំនួប G-20 ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ព្យាយាម​គ្រប់គ្រង​រូបិយប័ណ្ណ


លោក​ Steven Mnuchin រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារជាតិ​អាមេរិក (រូប​ស្តាំ) និង​លោក Wolfgang Schaeuble រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ នៅ​ក្នុង​ក្រុង​បែរឡាំង កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

លោក​ Steven Mnuchin រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារជាតិ​អាមេរិក (រូប​ស្តាំ) និង​លោក Wolfgang Schaeuble រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ នៅ​ក្នុង​ក្រុង​បែរឡាំង កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

លោក Steve Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​សុក្រ​នេះ​ទៅ​ចូល​រួម​ជំនួប​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ហៅ​ថា G-20 ​លើក​ទី​មួយ​របស់​មេដឹកនាំ​ហិរញ្ញវត្ថុ​កំពូល​របស់​ពិភពលោក​នៅ​ក្នុង​ប្រ​ទេស​អាល្លឺម៉ង់​ដោយ​មាន​សារ​មួយ​ថា រដ្ឋបាល​ថ្មី​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​នឹង​មិន​អនុគ្រោះ​ដល់​ប្រទេស​ណា​ដែល​ព្យាយាម​បញ្ចុះ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ដើម្បី​ទទួល​ផល​ប្រយោជន៍​ខាង​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​នោះ​ទេ។

​សហរដ្ឋ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​៥០២ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ ​ដែល​ជា​ការ​ប្រៀប​ធៀបភាព​ខុសគ្នា​រវាង​តម្លៃ​នៃ​ការ​នាំ​ទំនិញ​ចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​នឹង​តម្លៃ​នៃ​ការ​នាំ​ចូលទំនិញ។​ ទោះ​បី​ប្រធានាធិបតី​ដូណាល់ ​ត្រាំ ​បាន​សន្យាបញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ពហុជាតិ​ក៏ដោយ វា​ជា​តួលេខ​ដែល​អាច​រីកកាន់​តែ​ធំ​ឡើង​ដោយតម្លៃ​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើង​ថ្លៃ​ ធ្វើ​ឲ្យ​ការ​ផលិត​ទំនិញ​សហរដ្ឋ​អាមេរិក​ចុះ​សោហ៊ុយ ​ហើយ​ធ្វើ​ឲ្យ​កាន់​តែ​ពិបាក​ឡើង​ដើម្បី​លក់ផលិតផល​សហរដ្ឋ​អាមេរិក​នៅ​បរទេស។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ត្អូញត្អែរ​ក្នុង​អំឡុងពេល​នៃការ​ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានា​ធិបតី​ថា ​ប្រាក់​យ័ន​របស់ចិន​ហើយ​និង​ប្រាក់​អឺរ៉ូ​របស់​តំបន់​អឺរ៉ុប ​កាន់​តែ​ចុះ​ខ្សោយ​ឡើង ​ដែល​កំពុង​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​ប្លុក​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ​ដែល​មាន​ប្រទេស​១៩​មាន​តុល្យភាព​ខាង​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក។​ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ថ្មី ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​តម្លៃ​រូបិយប័ណ្ណរបស់​ចិន សូម្បី​តែ​លោក​ប្រធានា​ធិបតី​កំពុងមាន​ផែនការ​រៀប​ចំ​សន្និសីទ​កំពូល​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​នៅ​ខែ​ក្រោយ​នៅ​កន្លែង​លំហែកាយ​របស់​លោក​នៅ​រដ្ឋ Florida តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក​ជាមួយ​ប្រធានា​ធិបតី​ចិន ​ស៊ី ជីងពីង​ក៏ដោយ៕

XS
SM
MD
LG