ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ដូណាល់ ត្រាំ មាន​ប្រជាប្រិយភាព​នៅរុស្ស៊ី​


រូប​កូន​ក្រមុំ​ធ្វើ​ពី​ឈើ​ដែល​មាន​រូប​លោក​ ត្រាំ និង​លោក Vladimir Putin ត្រូវ​គេ​ដាក់​តាំង​លក់​នៅ​ក្នុង​ហាង​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ St. Petersburg ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី​២០ ខែ​មករា។
រូប​កូន​ក្រមុំ​ធ្វើ​ពី​ឈើ​ដែល​មាន​រូប​លោក​ ត្រាំ និង​លោក Vladimir Putin ត្រូវ​គេ​ដាក់​តាំង​លក់​នៅ​ក្នុង​ហាង​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ St. Petersburg ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី​២០ ខែ​មករា។

ពេល​លោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​ស.រ.អា.​ត្រៀម​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍នៅ​ថ្ងៃ​សៅរ៍​ជា​មួយ​លោក​ Vladimir Putin​ ប្រធានាធិបតី​រុស្ស៊ី​នោះប្រធានាធិបតី​ថ្មី​របស់​ស.រ.អា.​រូប​នេះ​មាន​ប្រជាប្រិយ​ភាព​នៅ​រុស្ស៊ី​ច្រើន​ជាង​នៅ​ស.រ.អា.។ ​

ប្រជាប្រិយភាព​មិន​ធម្មតា​នេះ​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ផ្សាយ​អំពី​លោក​ ត្រាំ ​តាម​បណ្តាញ​ទូរទស្សន៍គ្រប់​គ្រង​ដោយ​រដ្ឋ​រុស្ស៊ី។​ ការ​ស្ទង់​មតិ​ថ្មីៗ​ដោយ​អង្គការ​ Gallup ​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិកាំង​៤៥ភាគ​រយ​គាំទ្រ​លោក​ ត្រាំ។ ​នេះ​ជា​តួលេខ​ទាប​សម្រាប់​ប្រធានាធិបតី​ស.រ.អា.​ដែល​ទើប​ចូល​កាន់​តំណែង។​

ការ​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារ​របស់​រុស្ស៊ី​ VTsIOM ​បង្ហាញ​ថា​ ពលរដ្ឋ​រុស្ស៊ី​៤០ភាគ​រយគិត​ថា ​លោក​ ត្រាំ ជា​ប្រធានាធិបតី​ល្អ​របស់​ស.រ.អា.​ ក្នុង​នោះ​សំឡេង​៨ភាគ​រយ​និយាយ​ថា ​លោក​ជាប្រធានា​ធិបតី​ល្អបំផុត​ និង​សំឡេង​៣១​ភាគ​រយ​ទៀតចាត់​ទុក​ថា ​លោក​ជា​ប្រធានាធិបតី​ល្អ​មធ្យម​ ហើយ​មាន​៤ភាគ​រយ​គិត​ថា ​លោក​ជា​ប្រធានាធិបតី​មិន​ល្អ៕

XS
SM
MD
LG