ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ការទូត​ស.រ.អា.​និង​អ៊ីរ៉ង់​ពិភាក្សា​ពី​កម្មវិធី​នុយក្លែអ៊ែ​របស់​ក្រុង​ Tehran ជា​ថ្មី​ម្តង​ទៀត


លោក John Kerry រដ្ឋមន្រ្តី​ការបរទេស​ស.រ.អា. (រូប​ឆ្វេង)​ រង់ចាំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif មុន​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៥។
លោក John Kerry រដ្ឋមន្រ្តី​ការបរទេស​ស.រ.អា. (រូប​ឆ្វេង)​ រង់ចាំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif មុន​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៥។

ក្រុម​អ្នកការទូត​កំពូលសហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​បាន​ជួប​គ្នា​រយៈ​ពេល​៥​ម៉ោង​កាល​ពី​ថ្ងៃ​ពុធនៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បន្ត​ដោះស្រាយ​ជម្លោះ​របស់​ខ្លួន​លើកម្មវិធី​នុយក្លែអ៊ែរបស់​រដ្ឋាភិបាល​ទីក្រុង Tehran។

​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​លោក​រដ្ឋមន្រ្តី​ការបរទេស John Kerry ​និង​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់លោក Javad Zarif ​បាន​ពិភាក្សាបញ្ហា​យ៉ាង​ច្រើន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ។​ អ្នកជំនួយ​ការ​រូប​នោះ​បាន​និយាយ​ទៀត​ថា បន្ទាប់​មក ​លោក Kerry និងលោក Zarif ​បាន​ស្នើ​ផ្តល់​គោលការណ៍​ណែនាំដល់​ក្រុម​របស់​លោកនៅ​ក្នុងការ​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ការចរចា​មួយជុំ​ទៀត​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មុននោះ ​លោក Zarif បាន​និយាយ​ថា ​ជំនួប​របស់​លោក​ជាមួយ​លោក Kerry ​បង្ហាញ​ថា អ៊ីរ៉ង់និង​ក្រុម​មហាអំណាច​ពិភពលោក ​បាន​ប្រុងប្រៀប​ខ្លួន​ហើយ​ដើម្បី​បង្កើន​ល្បឿន​ចរចា​របស់​ខ្លួ​ន​នៅ​ក្នុង​ក្តីសង្ឃឹមនឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​តាម​កាល​បរិច្ឆេទ​ថ្មី​នៅ​ថ្ងៃ​ទី​១ ​ខែកក្កដា។

ក៏ប៉ុន្តែ ​លោក Zarif ​បាន​ដាក់​បន្ទុក​ធ្ងន់​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងមួយ​លើ​សហរដ្ឋអាមេរិក​និង​ប្រទេស​៥ផ្សេង​ទៀត​ដែល​អ៊ី​រ៉ង់​កំពុង​ចរចា​ជាមួយ។

​លោក​ Zarif រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​ហៅការចរចាជាមួយ​លោក Kerry ​ថា​សំខាន់ ក៏ប៉ុន្តែ​នៅតែ​មាន​ការ​ប្រុងប្រយ័ត្ន​អំពី​ការ​ឈន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ហើយ​បាន​បដិសេធ​ពុំ​ផ្តល់​សេចក្តី​លម្អិត​ពី​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ខ្វែង​គំនិត​ក្រុម​អ្នកចរចា​នោះ​ទេ៕

XS
SM
MD
LG