ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​គាំទ្រ​ដល់​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស


លោក​ប្រធានាធិតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​នៅ​ក្នុង​ជំនួប​កំពូល​នៃក្រុម​ប្រទេស​ G20 នៅក្រុង​ Hangzhou ប្រទេស​ចិន​កាល​ពី​ថ្ងៃសៅរ៍​ទី​៣ ខែ​កញ្ញា។
លោក​ប្រធានាធិតី​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​នៅ​ក្នុង​ជំនួប​កំពូល​នៃក្រុម​ប្រទេស​ G20 នៅក្រុង​ Hangzhou ប្រទេស​ចិន​កាល​ពី​ថ្ងៃសៅរ៍​ទី​៣ ខែ​កញ្ញា។

ស.រ.អា.​និងចិន​បាន​ផ្តល់​សច្ចានុម័ត​ជា​ផ្លូវការ​ដល់​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ដែល​ជា​ជំហាន​សំខាន់​មួយ​ដោយ​ប្រទេស​ពីរ​ដែល​ជា​ប្រទេស​ដែល​ធ្វើ​ឱ្យ​អាកាស​កខ្វក់​ជាង​គេ​ក្នុង​ពិភព​លោក។ កាល​ធ្វើ​សច្ចានុម័ត​នេះ​គឺ​ក្នុង​គោលដៅ​ជួយ​ពង្រឹង​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ឱ្យ​បាន​សម្រេច​ក្នុង​ឆ្នាំ​នេះ។

លោកប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា និង​ លោក​ប្រធានាធិបតី​ចិន ​Xi Jinping បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​ជំនួប​មួយក្នុង​ក្រុង​ Hangzhou ដែល​នៅ​ទី​នោះ​មាន​ការប្រជុំ​ស​ន្និសីទ​កំពូល​ក្រុម​ប្រទេស​ G20​ នៅ​ឆ្នាំ​នេះ។​

លោក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា៖ «នេះ​មិន​មែន​ជាកា​រប្រយុទ្ធ​មួយ​របស់​ប្រទេស​មួយ​នោះ​ទេ ទោះបី​ជា​ខ្លាំង​បែប​ណា​ក៏​ដោយ​ក៏​មិន​អាច​ធ្វើ​ម្នាក់​ឯង​កើត​ទេ។​នៅ​ថ្ងៃ​ណា​មួយ​យើង​ប្រហែល​យល់​ឃើញ​ថា​ នេះ​ពេល​វេលា​មួយ​ដែល​យើង​សម្រេច​ចិត្តជួយ​សង្គ្រោះ​ផែនដី​យើង»។

លោក Xi បានមាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា​សេចក្តី​ប្រកាស​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា។ លោក​បាន​និយាយ​ថា៖ «ការ​ឆ្លើយ​តប​របស់​យើង​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នឹង​មានផល​សម្រាប់​អនាគត​នៃ​ប្រជារាស្ត្រ​យើង​និង​ដល់​សុខុមាលភាព​របស់​មនុស្ស​ជាតិ»។

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ចិន​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា​ សភា​ជាតិ​របស់​ប្រជារាស្ត្រ​ចិន​បាន​យល់​ព្រម​ដល់​សេចក្តី​សម្រេច​នេះ​នៅទី​បញ្ចប់​នៃ​ការ​ប្រជុំ​មួយ​មាន​រយៈ​ពេល​មួយ​សប្តាហ៍។ របាយ​ការណ៍​មួយ​ដោយ​ទី ភ្នាក់​ងារ​ព័ត៌មាន​ Xinhua ​របស់​រដ្ឋ​នៃ​ប្រទេស​ចិន​បាន​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​របស់​ចិន​ក្នុង​ការ​ប្រឈមមុខ​នឹង​ធាតុអាកាស​សាកល​ក្តៅ​ជាង​មុន​ និង​បំពេញមុខ​នាទី​ធំ​ជាងមុន​ក្នុង​ការ​គ្រប់គ្រង​ការ​ប្រែប្រួលធាតុអាកាស​សាកល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG