ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​តវ៉ា​នៅ​បូរី​ញូវយ៉ក​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​នានា​រួមគ្នា​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​កាណាដា​បាន​មក​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាង​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​០៣ ខែ​មករា ឆ្នាំ​២០១៤។
ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​នានា​រួមគ្នា​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​កាណាដា​បាន​មក​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាង​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​០៣ ខែ​មករា ឆ្នាំ​២០១៤។
ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​នានា​រួមគ្នា​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​កាណាដា​បាន​មក​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាង​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​កម្ពុជា​និង​ឱ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា។ (មើល​រូបភាព)

ក្រុម​បាតុករ​ក៏​សុំ​ឱ្យ​ដោះលែង​សកម្មជន​សហជីព​និង​កម្មករ​ចំនួន​២៣​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​កំពង់​ចាម ​ដោយអាជ្ញា​ធរ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​បៀរវត្សរ៍​ឱ្យ​បាន​១៦០​ដុល្លារ​ដល់​កម្មករ​រោងចក្រ។

លោក​ស្រី​សេង ចាណែត​តំណាង​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ម្នាក់​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖
«យើង​នឹង​ទាមទារ​ឱ្យ​ដោះលែង​បងប្អូន​២៣​នាក់​ហ្នឹង​ យើង​នឹង​ទាមទារ​ឱ្យ​ឈប់​ធ្វើ​បាប​ប្រជាជន​ខ្មែរ​ឈប់ ​វាយ​ឈប់​សម្លាប់​ ហើយ​យើង​នឹង​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​សារ​ថ្មី»។​

លោក​ស្រី​ សេង ចាណែត ​បាន​បញ្ជាក់​បន្ថែមថា​ការ​ដោះលែង​សកម្មជន​និង​កម្មករ​ទាំង​២៣​នាក់​ត្រូវ​តែ​ធ្វើ​ឡើង​ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ដោយ​សារ​ពួកគេ​ត្រូវបាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ចូលរួម​ការ​តវ៉ា​សុំ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​តែ​ប៉ុណ្ណោះ។

«បងប្អូន​កម្មករ​ទាមទារ​១៦០​ដុល្លារ​អីហ្នឹង​វា​ដូច​ថា​តិច​ហួសហេតុ។ ដូច​ជា​ឧទាហរណ៍​ថា ​អ្នក​ដែល​ដេរ​ស្បែកជើង​ម៉ាក​ Nike ​គឺ​១៦០​នេះ​ស្មើ​នឹង​ស្បែក​ជើង​មួយ​សម្រាប់​ទេ​នៅ​ស្រុក​អាមេរិកាំង​នេះ។ ដូច្នេះ​គាត់​ទាមទារ​មួយ​ខែ​១៦០​នេះ​វា​មិន​មែន​អ្វី​ធំ​ដុំ​ដែល​ថា​មិន​អាច​រដ្ឋាភិបាល​ហ្នឹង​មិន​អាច​ធ្វើ​បាន»។

បាតុករ​បាន​ខិត​ខំ​ជម្នះ​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យដែល​មាន​ធ្លាក់​ព្រិល​មក​ចូលរួម​ក្នុងការ​តវ៉ា​ដែល​មាន​រយៈ​ពេល​មួយ​ថ្ងៃនេះ។

លោក​ ឡុង រឿម ​បាតុករ​ម្នាក់​ដែល​ទៅ ​ពី​ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា​រដ្ឋ​ផេនស៊ីលវេនៀ​បាន​បញ្ជាក់​ថា​៖ «ធាតុ​អាកាស​ត្រជាក់​ធ្លាក់​ទឹកកក​ក៏ ​ប៉ុន្តែ​ដោយសារ​យើង​មាន​ទឹកចិត្ត​ ឃើញ​ថា​យើង​អត់​បាន​គិត​ពីរឿង​ត្រជាក់​ទេ​ ឥឡូវ​កំពុង​តែ សប្បាយ​ស្រែក​ហ៊ោ​កញ្ជ្រោល»។

តំណាង​ក្រុម​បាតុករ​បាន​នាំ​យក​ញត្តិ​តវ៉ា​របស់​ពួកគេ​ដាក់​ទៅ​ស្ថាន​បេសកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ញូវយ៉ក​និង​ការិយាល័យ​របស់​ឧត្តម​ស្នងការ​សហប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស។

បាតុកម្ម​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​ចាប់​កក្រើក​ឡើង​វិញ​នៅ​ក្រោយ​ពី​មាន​ការ​បង្រ្កាប​យ៉ាង​ហិង្សា​កាល​ពី​ដើម​ខែ​មករា​ មកលើ​បាតុកម្មរបស់​ក្រុម​កម្មករ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​និង​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ។

កាល​ពី​ចុង​ខែ​មករា​ក្រុម​បាតុករ​រាប់​រយ​នាក់​ក៏​បាន​មក​តវ៉ា​នៅ​មុខ​សេតវិមាន​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍​ផង​ដែរ៕
XS
SM
MD
LG