ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​លើក​នៅ​ហ្វីលីពីន​ធ្វើ​ឲ្យ​មនុស្ស​៣២នាក់​រង​របួស


លោក​ប្រធានាធិបតី Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ពេល​ចាប់ផ្តើម​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​ប្រធានាធិបតី Tony Tan របស់​សិង្ហបុរី នៅ​អគារ Istana ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ពេល​ចាប់ផ្តើម​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​ប្រធានាធិបតី Tony Tan របស់​សិង្ហបុរី នៅ​អគារ Istana ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣២ នាក់ បាន​រង​របួស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ពេល​ដែល​គ្រាប់​បែក​ពីរ​គ្រាប់​បាន​ផ្ទុះ​ក្នុង​អំឡុង​ពេល​ប្រកួត​កីឡា​ប្រដាល់​កម្សាន្ត​មួយ​នៅ​ក្នុង​ខេត្ត Leyte ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន។

មន្ត្រី​ប៉ូលិស​ខេត្ត​បាន​និយាយ​ថា អ្នក​រង​របួស​ចំនួន ១៦ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ផ្សេងៗ។ ចំណែក​ឯ​អ្នក​រង​របួស​ផ្សេង​ទៀត ត្រូវ​បាន​ព្យាបាល និង​បាន​ជា​សះ​ស្បើយ​ហើយ។ ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​អស់ យ៉ាង​ហោច​ណាស់​មាន​កុមារ​ចំនួន ១០ នាក់ ដែល​មាន​អាយុ​ចន្លោះ ៧ និង ១៥ ឆ្នាំ។

ប៉ូលិស​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​អ្នក​បោក​គ្រាប់​បែក​នោះ ហើយ​មិន​ទាន់​មាន​នរណា​ម្នាក់​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ។

ពួក​ឧទ្ទាម​កុម្មុយនិស្ត​បាន​បង្កើត​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​ខេត្ត Leyte ដែល​ជា​ខេត្ត​មាន​ចម្ងាយ​ប្រមាណ ៦១០ គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​រដ្ឋធានី​ម៉ានីល ប៉ុន្តែ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា​ពួកគេ ឬ​ក្រុម​សកម្ម​ប្រយុទ្ធ​ណា​ផ្សេង​ទៀត​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​ផ្ទុះ​គ្រាប់​បែក​នេះ​ទេ។

លោក​ប្រធានាធិបតី Rodrigo Duterte បាន​ព្រមាន​អំពី​ការ​ជ្រៀត​ចូល​របស់​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​ហ្វីលីពីន ប្រសិនបើ​យុទ្ធនាការ​បណ្ដេញ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ទទួល​បាន​ជោគជ័យ។

លោក Duterte បន្ថែម​ថា តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ងាយ​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម ដោយ​សារ​តែ​តំបន់​នោះ​កាត់​ផ្ដាច់​ពី​តំបន់​ផ្សេងៗ​ដោយសារ​ច្រក​សមុទ្រ​តូច​មួយ៕

XS
SM
MD
LG