ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទុយនីស៊ី​បន្ត​ស្ថិត​នៅ​លើ​គន្លង​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ប៉ុន្តែ​អនាគត​​នៅ​មិន​​ទាន់​​ប្រាកដ​ប្រជា


教宗本笃2月11日宣布因为体力精力无法履行职责而将于2月28日退位。阿德利娜·伊达尔多举着教宗照片,跪在圣萨尔瓦多的大都会天主教堂内。
教宗本笃2月11日宣布因为体力精力无法履行职责而将于2月28日退位。阿德利娜·伊达尔多举着教宗照片,跪在圣萨尔瓦多的大都会天主教堂内。

ប្រធានាធិបតី​បណ្តោះ​អាសន្នរបស់​ប្រទេស​ទុយនីស៊ី​បាន​ប្រកាស​អំពី​ការបោះ​ឆ្នោត​នៅ​ខែ​កក្កដា។​ ប៉ុន្តែ​ អស់​រយៈ​ពេល​ជិត​ពីរ​ខែ​បន្ទាប់​ពី​ក្រុមអ្នកតវ៉ា​បាន​បណ្តេញ​បុរស​ខ្លាំង​ដ៏​យូរ​លង់ ​ឈ្មោះ​ ហ្ស៊ីនអ៊ែល​ អាប៊ីឌីន​ បិនអាលី​ (Zine​ El Abidine​ Ben Ali)​ ចេញ​ពី​អំណាច​អនាគតរបស់ប្រទេសអាហ្រ្វិកខាងជើង​មួយ​នេះ​គឺ​មិន​ត្រូវការ​អ្វី​ក្រៅពីភាពប្រាកដប្រជា​ទេ។​ មនុស្ស​ជា​ច្រើន​កំពុង​តាម​ឃ្លាំ​មើលដំណាក់អន្តរកាល​នយោបាយ​របស់​ទុយ​ណេស៊ី​យ៉ាង​ដិតដល់​ដោយ​សង្ឃឹម​ថា ​ការ​ ផ្លាស់ប្តូរ​នេះ​អាចក្លាយ​ជា​គំរូ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភព​អារ៉ាប់។

នេះ​ជា​សំឡេង​ស្រដៀង​គ្នា​មួយ​នៅ​ទុយណេស៊ី​ក្រុមអ្នក​តវ៉ា​បាន​អំពាវ​នាវ​សុំ​ឲ្យ​បណ្តេញ​សមាជិក​រដ្ឋាភិបាល​ទាំង​អស់​ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​របប​មុន​របស់​អតីតប្រធានាធិបតី​ ហ្ស៊ីនអ៊ែល​ អាប៊ីឌីន​ បិនអាលី។

ដូចគ្នាទៅ​នឹង​សំឡេង​នេះ​ដែរ ​ក្រុម​យុវជន​កំពុង​ប៉ះ​ទង្គិច​ជា​មួយ​កងកម្លាំងសន្តិសុខ​នៅ​ទី​ប្រជុំជន​ទុយនីស។

កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​បាតុករ​បាន​បត់​តង់​ទុក​នៅ​ឯ​រដ្ឋធានី​ ជា​ទី​ដែល​ពួក​គេ​បាន​រស់​នៅ​ក្នុង​តង់​នៅ​ខាង​មុខ​ទី​បញ្ជាការ​រដ្ឋាភិបាល។​ ការទាម​ទារ​ជា​ច្រើន​របស់​ពួក​គេ ត្រូវ​បាន​ឆ្លើយ​តប។​ រដ្ឋ​មន្រ្តី​មួយ​ចំនួន ​បាន​លា​លែង​ពី​តំណែង​នៅ​ក្នុង​ការរុះ​រើ​រដ្ឋា​ភិបាល​ថ្មីៗ​បំផុត​ដោយ​រាប់​បញ្ចូល​ទាំង​នាយក​រដ្ឋ​មន្រ្តី​បណ្តោះ​អាសន្ន​លោក​ មហាម៉េដ​ ហ្គានូជី​ (Mohammed ​Ghannouchi)​ ដែល​ជា​អ្នក​កាន់​តំណែង​បន្ត​ពី​រដ្ឋាភិបាល​របស់លោក​ បិនអាលី។

ហើយ​ លោក​ ហ្វូអ៊ែត​ ម៉េបាហ្សា​ (Fouad​ Mebazaa)​ ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​ទុយនីស៊ី បាន​ប្រកាស​ពី​ការបោះ​ឆ្នោត​នៅ​ខែ​កក្កដា​ជ្រើសរើស​ក្រុម​ប្រឹក្សា​មួយ​ដែល​នឹង​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ​សា​ជា​ថ្មី​ ដោយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការបោះ​ឆ្នោតជាតិ។

ដោយ​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ លោក​ ម៉េបាហ្សា​ មាន​ប្រសាសន៍​ថា​ ប្រទេស​ទុយនីស៊ីបាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​មួយ​ដែលដាច់ចេញ​ពី​របប​ចាស់។

ប៉ុន្តែ​ បើ​ សួរ​ប្រជាពលរដ្ឋ​ទុយណេស៊ី ​ថា​តើ​គួរ​យក​តាម​ប្រព័ន្ធ​បែប​ណា​ក្នុង​រយៈ​ពេល​ខ្លី ឬ​រយៈ​ពេល​វែង ហើយ​អ្នក​នឹង​ទទួល​បាន​ចម្លើយ​ខុសៗ​គ្នា​ជា​ច្រើន។

លោក​ អ៊ីបទីសសេម​ សាប្រ៊ី​ (Ibtissem Sabry)​ និស្សិត​វ័យ​២៦​ឆ្នាំ​ ចង់​ឲ្យ​កង​ទ័ព​នៅ​គ្រប់​គ្រង​រហូត​ដល់​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ​ត្រូវ​បាន​ធ្វើ​ឡើង។

«ខ្ញុំ​ជឿ​ជាក់​ថា ប្រទេស​នេះ​នឹង​មាន​សុវត្ថិភាព​ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ប្រព័ន្ធ​យោធា»។

សកម្មជន​ជា​និស្សិត​ម្នាក់​ទៀត​ ដែល​ប្រាប់​ត្រឹម​តែ​ឈ្មោះ​របស់​នាង​ថា​ យីហ្វា​ (Yiefa)​ មាន​គំនិត​ផ្សេង​ពី​នេះ។

កញ្ញា​ យីហ្វា​ ចង់​ឲ្យ​ប្រទេស​ទុយណេស៊ី​ជ្រើស​រើស​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែល​ អស្ថិរភាព​នៅ​តែ​បន្ត។​ ហើយ​ ពលរដ្ឋ​ទុយនីស៊ីជា​ច្រើន​ ដូច​ជា​លោក​ខាដីចា​ ឆឺរីហ្វ​ (Khadija Cherif)​ សកម្មជន​សិទ្ធិ​មនុស្ស​ មាន​ការ​ព្រួយ​បារម្ភ។

លោក​ ឆឺរីហ្វ​ ព្រួយ​បារម្ភ​ថា ក្រុម​អ្នក​កាន់​តំណែង​បន្ត​ពី​របប​ចាស់​ មាន​ចេតនា​សាប​ព្រោះ​ភាព​ភ័យ​ស្លន់​ស្លោរ​ និង​ចលាចល។​ លោក ហ្គានូជី អតីត​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​ព្រមាន​អំពី ​«ការ​ផ្សំគំនិត​គ្នា» ប្រឆាំង​បដិវត្តន៍ ហើយ​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​រាប់​សិប​នាក់​ទៀត​ផង។

សេដ្ឋកិច្ច​របស់​ទុយនីស៊ី​បន្ត​ទទួល​រងផល​ប៉ះពាល់​ពីកូដកម្ម​ និង​ភាព​អត់​ការ​ងារ​ធ្វើ​ដ៏​ខ្ពស់ ដែល​ជួយ​ដុត​បញ្ឆេះ​ការបះ​បោរ​របស់​ប្រជា​ពលរដ្ឋ។ មាន​សំណួរ​ជា​ច្រើន​ស្តី​ពី​ថា​តើ​អតីត​ប្រធានាធិបតី បិន​អា​លី និង​ក្រុម​គ្រួសារ​ដ៏ធំ​របស់​លោក​បាន​លួច​កិប​កេងមូល​និធិ​របស់​រដ្ឋ​ ចំនួន​រាប់​ពាន់​លាន​ដុល្លារ​ឬទេ។

ហើយ​ប្រទេស​នេះ ​ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​មនុស្ស​រាប់​ម៉ឺន​នាក់ ​ដែល​គេច​ចេញ​ពី​ភាព​ចលាចល​ នៅ​ក្នុង​ប្រទេស​លីប៊ី​ ដែលស្ថិត​នៅ​ក្បែរ​ខាង។​ កាល​ពី​សប្តាហ៍​មុន ​ក្រុមហ៊ុន​វាយ​តម្លៃ​ប័ណ្ណ​ភាគហ៊ុន​អន្តរជាតិ​ មាន​មូល​ដ្ឋាន​នៅទី​ក្រុង​បារីស ឈ្មោះ​ ហ្វីត រេដធីង (Fitch Ratings) បាន​បញ្ចុះ​អត្រា​ប្រាក់​បំណុល​រយៈ​ពេល​វែង​របស់​ប្រទេស​នេះ ​ដោយ​បាន​ឆ្លុះ​បញ្ចាំង​ពីការព្រួយ​បារម្ភអំពី​អស្ថិរភាព​ដែល​ចេះ​តែ​បន្ត។

លោក​ អេរិក​ ហ្គោលស្ទេន​ (Eric Goldstein) ​នាយក​រង​នៃ​កម្ម​វិធី​អាហ្រ្វិក​ខាង​ជើង និង​មជ្ឈិម​បូព៌ា​សម្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch)បាន​មាន​ប្រសាសន៍​ថា៖

«បើ​ទោះ​ជា​ពួក​គេ​អាច​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​អន្តរ​កាល​បច្ចុប្បន្ន​ចាក​ចេញ​ក៏​ដោយ​ វា​មិន​មាន​ន័យ​ថា​ ពួក​គេ​នឹង​ផ្តល់​ការ​ងារ​ជូន​ពលរដ្ឋ​គ្រប់​រូប ​ដែល​គ្មាន​ការ​ងារ​ធ្វើ​នោះ​ឡើយ។​ វា​មិន​មាន​ន័យ​ថា ​ទី​ក្រុង​នា​នានៅ​ក្នុង​ប្រទេស ​នឹង​មាន​សេដ្ឋកិច្ច​រីក​លូត​លាស់​ឡើយ។​ កិច្ច​ការ​ទាំង​អស់​នេះ​ត្រូវ​ការ​ពេល​យូរ​អង្វែង»។

ប៉ុន្តែ​ទាំង​នេះ​គឺ​ជាពេលវេលា​ដ៏​គួរឲ្យ​រំភើប​ដែរ។​ ប្រជាពលរដ្ឋ​ទុយនីស៊ី​ កំពុង​ចាប់​យកអនាគត​របស់​ពួក​គេ​នៅ​ក្នុង​ដៃ។​ នៅ​ទី​ក្រុង​ ហ្សាហ្សីស​ (Zarzis)​ ភាគ​ខាង​ត្បូង​ ក្រុម​អ្នក​តាំង​ទី​លំនៅ​បាន​បណ្តេញ​រដ្ឋា​ភិបាល​មូល​ដ្ឋាន​របស់​ពួក ហើយ​កំពុង​គ្រប់​គ្រង​បញ្ហា។

លោក ហ្សាហាយ​ ឡាទីហ្វ​ (Zuhir Latif)​ អ្នកកាសែត​ទុយណេស៊ី​ប្រចាំ​នៅ​ទី​ក្រុង​ប៊ែក​ឡាំង បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​លោក​វិញ ​នៅ​ក្នុង​ខែ​មករា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ។

«មនុស្ស​ជំនាន់​ក្រោយ​ដែល​យើង​ឃើញនៅ​តាម​ផ្លូវ ​នៅ​តែ​បន្ត​ការ​ពារ​សិទ្ធិ​របស់​ពួក​គេ​ទាក់​ទង​នឹង​បញ្ហា​ជា​ច្រើន។​ ពួក​គេ​ដឹងអំពី​ការ​លះ​បង់យ៉ាងធំ​ធេង​ដែល​ពួក​គេ​បាន​ធ្វើ។​ ពួក​គេ​មាន​ការ​ប្តេជ្ញាចិត្ត។ ពួក​គេ​នឹង​មិន​ត្រឡប់មក​វិញ ​ដើម្បី​ជួប​ប្រទះ​សភាព​ការ​ណ៍​ដូចមុនរបបរបស់ ​លោក​ បិន​អា​លី ឡើយ»។

ការតវ៉ា​នៅ​ទុយនីស៊ីបាន​ជំរុញ​ឲ្យ​មាន​ការ​ក្រោក​ឡើង​ប្រឆាំង​ ដែល​ឥឡូវ​នេះ​បាន​រាល​ដាលពាស​ពេញ​ពិភព​អារ៉ាប់​ លោក​ ហ្វារ៉េ ប៊្រូត​ (Farez Mabrouk)​ ប្រធាន​វិទ្យា​ស្ថាន​គោល​នយោបាយ​អារ៉ាប់ ​ដែល​ទើប​បើក​ថ្មីៗ​នេះ នៅ​ទី​ក្រុង​ទុយនីស មាន​ប្រសាសន៍​ថា​ តើ​ប្រទេស​នេះ​ ងើប​ចេញ​ពី​អ្វី​ដែល​ហៅ​ថាជា​«បដិវត្តន៍​ផ្កា​ម្លិះ»​នេះ នឹង​មានភាព​សំខាន់​យ៉ាង​ដូច​ម្តេច។

«ខ្ញុំ​គិត​ថា ​ទុយនីស៊ីអាច​ជា​ទី​ពិសោធន៍​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ពិភព​អារ៉ាប់។​ ភាព​ជោគ​ជ័យ​ក្នុង​ករណី​ទុយណេស៊ី មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ពិភព​អារ៉ាប់​ទាំង​មូល»។

លោក ម៉ាប៊្រូត​ មិន​ជឿ​ថា ​ប្រទេស​អារ៉ាប់​ទាំង​អស់ នឹង​ជួប​ប្រទះ​បដិវត្តន៍​ស្រដៀង​គ្នា​នេះ​ទេ។ ប៉ុន្តែ​លោក​ជឿលើ​រឿង​មួយ គឺ​ថា​រដ្ឋា​ភិបាល​ផ្តាច់​ការ​នៅ​អារ៉ាប់​ នឹង​ត្រូវ​បង្ខំចិត្ត​ឲ្យ​បើក​ចំហរ​ឆាក​នយោបាយ​ ហើយឆ្លើយ​តប​តាម​ការ​អំពាវ​នាវ​របស់​ប្រជា​ពលរដ្ឋសុំ​ឲ្យ​មាន​ការផ្លាស់ប្តូរ៕

ប្រែសម្រួល​ដោយ លី សុខ​ ឃាង

XS
SM
MD
LG