ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សប្រឆាំងចម្បងថៃប្រឈមនឹងការរំលាយ


​​រូបឯកសារ៖ លោក Pita Limjaroenrat អតីត​មេដឹកនាំគណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ ក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ​ នៅ​ទីក្រុង​បាងកក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
​​រូបឯកសារ៖ លោក Pita Limjaroenrat អតីត​មេដឹកនាំគណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ ក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ​ នៅ​ទីក្រុង​បាងកក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​ថៃ​នឹង​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថៃ​រំលាយ​គណបក្ស Move Forward ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង​នៅ​ក្នុង​ប្រទេស ដោយ​យោង​លើ​ការ​សន្យា​របស់​គណបក្ស​នេះ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ​មុន​ដែល​ថា​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ។

របប​រាជាធិបតេយ្យ​របស់​ថៃ​គឺជា​ស្នូល​របស់​សង្គម​និង​ត្រូវ​បាន​ចារទុក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ដោយ​ព្រះមហាក្សត្រ​ឡើង​គ្រោងរាជ្យ «ក្នុង​តំណែង​ជា​ទីគោរព​បូជា​ដ៏​ខ្ពង់ខ្ពស់​បំផុត»។

គណបក្ស Move Forward របស់​ថៃ​បាន​ឈ្នះ​អាសនៈ​ភាគច្រើន​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​មុន ដោយ​មួយ​ផ្នែក​គឺ​បណ្ដាល​មកពី​ការ​សន្យា​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស។ ការ​សន្យា​ធ្វើ​ដូច្នេះ​របស់​គណបក្ស​នេះ​ត្រូវបាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​អះអាង​ថា​ជា​ការ​ប៉ុនប៉ង​ដើម្បី​ផ្ដួល​រំលំ​របប​រាជាធិបតេយ្យ​របស់​ថៃ។

លោក Parit Wacharasindhu អ្នកនាំពាក្យ​គណបក្ស Move Forward បាន​និយាយ​ថា ពួកគេ​គឺជា​ជន​ស្លូតត្រង់​ដែល​គ្មាន​បំណង​ណា​មួយ​នៅ​ក្នុង​ការ​ផ្ដួល​រំលំ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះ​ប្រមុខ​រដ្ឋ​នោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG