ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សែង​​អ័ព្ទ​អូហ្សូន​ធ្វើ​ឲ្យ​ខូច​​សុខភាព


​​ផ្សែង​អ័ព្ទ អូហ្សូន​ ដែល​ជា​ខ្យល់​​កខ្វក់​ម្យ៉ាង​​ ដែលភាគ​ច្រើន​មាននៅ​ក្នុង​ទីក្រុង​ធំៗ ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណ:​​ជន​យ៉ាង​ធ្ងន់​ធ្ងរ។
​​ផ្សែង​អ័ព្ទ អូហ្សូន​ ដែល​ជា​ខ្យល់​​កខ្វក់​ម្យ៉ាង​​ ដែលភាគ​ច្រើន​មាននៅ​ក្នុង​ទីក្រុង​ធំៗ ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណ:​​ជន​យ៉ាង​ធ្ងន់​ធ្ងរ។

វ៉ាស៊ីនតោន​៖ ការ​សិក្សាថ្មី​មួយ​ផ្ដល់​ភ័ស្ដុតាងជាក់​លាក់មួយថា​ ​ផ្សែង​អ័ព្ទ​អូហ្សូន​ ដែល​ជា​ខ្យល់កខ្វក់​ម្យ៉ាង ដែលភាគ​ច្រើន​មាននៅ​ក្នុង​ទីក្រុង​ធំៗ ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណ:ជន​យ៉ាង​ធ្ងន់​ធ្ងរ។ ការ​សិក្សា​រក​ឃើញ​ថា​ ទោះ​បី​នៅក្នុង​កម្រិត​ទាប​ក៏​ដោយ​ ផ្សែង​អ័ព្ទ​អូហ្សូន បង្កើន​ហានិភ័យ​នៃជំងឺ​ហឺត​ ហើយ​និង​ការ​រលាក​ប្រព័ន្ធដក​ដង្ហើម។ ​ផ្សែង​អ័ព្ទ​អូហ្សូន​ និងខ្យល់កខ្វក់ ​ក៏​នាំ​ឲ្យ​មាន​ជំងឺ​គាំង​បេះ​ដូង​ ហើយ​និង​ជំងឺ​ដាច់​សរសៃ​ដែរ។

លោក​ស្រី​ ឡរីន អាលបា (Lorene Alba) ​ទទួល​រង​គ្រោះ​ដោយ​ជំងឺហឺត​យ៉ាង​រ៉ាំ​រ៉ៃ ​អស់​រយ:​ពេលជិត​២០​ឆ្នាំ​ហើយ។​ លោក​ស្រី​និយាយ​ថា​ ការ​រស់​នៅ​ក្នុង​ទី​ក្រុង​ ហើយ​ជៀស​វាងការ​កើត​ជំងឺ​ហឺត​មិន​មែន​ជា​ការ​ងាយ​ស្រួល​ជា​និច្ច​នោះ​ទេ។ លោក​ស្រី​បន្ត​ថា៖

«បើ​សិន​ជា​ថ្ងៃ​មួយ មាន​គុណ​ភាពខ្យល់​អាក្រក់​នោះ ​ខ្ញុំ​មិនព្យាយាម​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​ត្រង់​ទេ។ ខ្ញុំ​ខំ​ព្យាយាម​ធ្វើ​អ្វីៗ​នៅ​ពេល​ព្រឹក ឬ​នៅ​ពេល​ល្ងាច។ ខ្ញុំ​ពិត​ជា​ប្រុង​ប្រយ័ត្ន​ថាតើ​ខ្ញុំ​ដើរ​នៅ​ទី​ណា​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​រថយន្ដ​ដឹក​មនុស្ស​។​ ខ្ញុំ​ខំ​ព្យាយាមដើរ​ជិត​អគារ​ ជា​ជាង​ដើរ​ជិតទី​សម្រាប់​អ្នក​ថ្មើរ​ជើង»។

លោក​ស្រី​ ឡរីន មិន​មែន​តែ​ម្នាក់​ឯង​ទេ។ ​យោង​ទៅ​តាម​សមាគមសួត​អាមេរិកាំង​ (American Lung Association)​ មនុស្ស​ជាង​២០​លាន​នាក់​ ទទួល​រង​គ្រោះ​ដោយ​ជំងឺហឺតនៅ​ក្នុង​សរអា​ ហើយ​ចំនួន​នេះ​អាច​កើន​ឡើង។ លោក​ស្រី​ថ្លែង​ថា៖

«បរិដ្ឋាន​ជា​ស្ថាន​ភាព​ធំ​មួយ​ ដែល​ជំរុញ​ ឲ្យ​ខ្ញុំ​ទទួល​រង​ជំងឺ​នេះ​ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​គុណភាព​ខ្យល់មិន​ល្អ​ មក​ពី​រថយន្ដ​ដឹក​មនុស្ស​ ផ្សែងអ័ព្ទ​ ខ្យល់​កខ្វក់​ វត្ថុ​ទាំង​អស់​នេះ​ អាចជំរុញ​ឲ្យ​ខ្ញុំមាន​ជំងឺ​ហឺត»។

ការ​សិក្សា​ថ្មីដែល​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ទី​ភ្នាក់ងារ​ការពារ​បរិដ្ឋាន (Environmental Protection Agency)​ ហើយ​និង​សកលវិទ្យាល័យ (North Carolina)​ រក​ឃើញ​ថា​ កម្រិត​ផ្សែង​អ័ព្ទអូហ្សូន​ដែល​រហូត​មក​ដល់​ពេល​នេះ​ គេបាន​ចាត់​ទុក​ថា មាន​សុវត្ថិភាពនោះ​ តាម​ពិត​ទៅ​ គំរាម​ដល់​សុខភាព​របស់​សាធារណ:​ជន​យ៉ាង​ធ្ងន់​ធ្ងរពិត​មែន​។

«ការ​សិក្សាថ្មី​ៗ​បំផុត​អំពី​អូហ្សូន​ប្រាប់​យើង​ឲ្យ​ដឹង​ថា​ កម្រិត​ទាប​នៃអូហ្សូន​ អាច​ឲ្យ​គ្រោះថ្នាក់ជាក់​ស្ដែង ដល់​ការ​ដក​ដង្ហើម»។

ការ​សិក្សា​របស់​ទី​ភ្នាក់ងារ​ការពារ​បរិដ្ឋាន​អំពី​ផ្សែង​អ័ព្ទ​អូហ្សូនកត់​សម្គាល់​ថា​ អ្នក​ដែល​ទទួល​រង​ច្រើន​ជាង​គេ​មាន​ទាំង​ កុមារ​ មនុស្ស​វ័យ​ចាស់​ មនុស្ស​មាន​ជំងឺ​សួត​ដូច​ជា​ជំងឺ​ហឺត​ ហើយ​និង​អ្នក​ដែល​ធ្វើ​ការ​ឬ​ហាត់​ប្រាណ​នៅ​ក្រៅ​ផ្ទះ។​ គេ​កំពុង​តែ​ធ្វើ​ការ​សិក្សា​ថែម​ទៀត​ ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់​យូរ​អង្វែង​នៃ​អូហ្សូន​ ផ្សំ​ជា​មួយ​នឹង​ខ្យល់​កខ្វក់ក្នុង​ទម្រង់​ដទៃ​ទៀត៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG