ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកនាំពាក្យ​គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ខែ​តាម​គំរូ​ប្រទេស​ប្រជាធិបតេយ្យ


ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​​កម្ពុជា​ចំនួន​៨រូប ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

បន្ទាប់ពី​ចុះកម្ម​សិក្សា​ស្វែង​យល់​នៅ ​Federal Press Conference ​ក្រុម​អ្នកនាំពាក្យ​កម្ពុជា​​ដែល​បាន​ចូល​រូម​ក្នុង​ទស្សនកិច្ច​នោះបាន​រៀបចំ​គម្រោង​ដែល​មាន​លំនាំ​ស្រដៀង​គ្នា​នេះ ​ដើម្បី​យក​មក​អនុវត្ត​នៅ​កម្ពុជា។​

ក្រុម​អ្នកនាំពាក្យ​តាម​បណ្តា​ក្រសួង​ គ្រោង​ជួប​ជាមួយ​អ្នក​កាសែតរៀង​រាល់​ខែ​ដើម្បី​ធ្វើ​សន្និសីទផ្តល់​ព័ត៌មាន។​ ការប្តេជ្ញាចិត្ត​នេះ​ធ្វើ​ឡើងក្រោយ​ការ​វិលត្រឡប់​មក​ពី​ធ្វើ​ទស្សនកិច្ច​សិក្សា​ពីទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​និង​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅ​ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន។

កាលពី​ចុង​ខែមីនា​នេះ​ មូលនិធិ​ខុនរ៉ាត​ អៅឌិន​ណៅអ៊ែរ (Konrad Adenauer) របស់​អាល្លឺម៉ង់​ដែល​កំពុង​ធ្វើ​ការ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ​នីតិរដ្ឋ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង ​ព្រម​ទាំង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ចំនួន​៨រូប ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅទីក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់ ​រយៈពេល​៥​ថ្ងៃ ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៊ែរឡាំងនោះ ​ក្រុម​មន្រ្តី​អ្នកនាំពាក្យ​ និង​អ្នក​សារ​ព័ត៌មាន​ទាំង​៨​រូប​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​តាម​បណ្តា​ក្រសួង ​ស្ថាប័ន​ព័ត៌មាន​ ទាំង​របស់​រដ្ឋ ​និង​ឯកជន​ជាច្រើន។ ក្នុង​នោះ​ Federal Press Conference ​ជាទីកន្លែងដែល​បង្កើត​ឡើង​ដោយ​ថវិកា​ផ្ទាល់​របស់ក្រុម​អ្នកសារ​ព័ត៌មានក្នុង​ប្រទេសអាល្លឺម៉ង់ដើម្បីអញ្ជើញ​មន្រ្តី​ជាន់ខ្ពស់​ ជាពិសេសអ្នកនាំពាក្យ​តាម​ក្រសួង ​មក​បង្ហាញ​ពី​ស្ថាន​ភាព​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន ​និង​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​ ជា​រៀង​រាល់​៣ដង ក្នុង​មួយ​សប្តាហ៍។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ចំនួន​៨រូប ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ចំនួន​៨រូប ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

បន្ទាប់ពី​ចុះកម្ម​សិក្សា​ស្វែង​យល់​នៅ ​Federal Press Conference ​ក្រុម​អ្នកនាំពាក្យ​កម្ពុជាដែល​បាន​ចូល​រូម​ក្នុង​ទស្សនកិច្ច​នោះបាន​រៀបចំ​គម្រោង​ដែល​មាន​លំនាំ​ស្រដៀង​គ្នា​នេះ ​ដើម្បី​យក​មក​អនុវត្ត​នៅ​កម្ពុជា។​

លោក អ៊ុក គឹមសេង ​អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់ ​VOA ​ក្រោយ​ត្រឡប់​មក​ពី​ចូលរួម​ដំណើរ​ទស្សនកិច្ច​នោះ​ថា លោក​កំពុងស្នើ​ទៅរដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ ដើម្បី​កំណត់​យក​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​រៀប​ចំ​សន្និសីទ​រវាង​ក្រុម​អ្នកនាំពាក្យ​ក្រសួង​ ​ជាមួយ​អ្នកសារ​ព័ត៌​មានជា​រៀង​រាល់​ខែ។ លោក​បន្ត​ថា ​គម្រោង​នៃ​ការ​រៀប​ចំ​សន្និសីទ​ជា​ទៀងទាត់​រៀង​រាល់ខែដោយ​មាន​ការ​សួរពី​អ្នក​សារ​ព័ត៌មាន​ផង​នោះ​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ ហើយ​ថា​ជា​ដំបូង​នឹង​មាន​ការ​ចូលរួម​ពី​អ្នកនាំពាក្យ​តាម​ក្រសួង​ដែល​ស្ម័គ្រ​ចិត្ត​ជា​មុន។​

លោក អ៊ុក គឹមសេង ​បន្ថែម​ថា ​ការ​រៀប​ចំ​សន្និសីទ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​អ្នកសារ​ព័ត៌មាន​ជា​រៀង​រាល់​១ខែម្តង​នេះ ​នឹង​ធ្វើ​ឲ្យ​អ្នកសារ​ព័ត៌មាន ​និង​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្រើន​និង​គ្រប់​ជ្រុង​ជ្រោយពី​ស្ថាប័ន​រដ្ឋ។​

លោក​បញ្ជាក់​ថា៖ «ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​ជា​ទៀង​ទាត់​នេះ គឺ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់ស្ថាប័ន​សាធារណៈ ​បាន​ន័យ​ថា ​មន្រ្តី​អ្នកនាំពាក្យ​មាន​ឱកាស​នឹង​និយាយ​ប្រាប់​ដល់​អ្នក​សារ​ព័ត៌មាន​ក៏​ដូចជា​សាធារណជន​អំពី​អ្វី​ដែល​ស្ថាប័ន​របស់​ខ្លួន​ធ្វើ​បាន ​ហើយ​អ្វី​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃអនាគត»។

កន្លង​មក​ អ្នកសារ​ព័ត៌មានតែងត្អូញ​ត្អែរ​ពី​ការលំបាក​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មួយ​ចំនួន​ដើម្បីសម្ភាសន៍សួរ​ព័ត៌មាន ​ជាពិសេស​ការ​ទាក់ទង​សួរ​តាម​ទូរស័ព្ទ។​

លោក កៃ កឹម សុង ​និពន្ធ​នាយក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ សាទរ​នឹង​គម្រោង​នៃ​ការធ្វើ​សន្និសីទ​កាសែត​ជារៀង​រាល់ខែ​នេះ។ លោក​លើក​ឡើង​ថា ​គម្រោង​នៃ​ការ​ធ្វើ​សន្និសីទ​ផ្តល់​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​តាមបណ្តា​ក្រសួង​ នឹង​សម្រួល​ដល់​ការ​ងារ​របស់​អ្នកកាសែត​ និង​ជួយ​ឲ្យ​ការទទួល​បានព័ត៌មាន​យកទៅ​ផ្សព្វផ្សាយ​កាន់តែ​គ្រប់ជ្រុង​ជ្រោយ។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ចំនួន​៨រូប ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ចំនួន​៨រូប ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​បញ្ជាក់​ថា៖ «ការជួបជុំគ្នា​គឺជាការ​ល្អ​ ហើយ​អ្នកនាំពាក្យ​ត្រៀម​ខ្លួន​ក្នុងការ​ឆ្លើយ ​រីឯ​អ្នកកាសែត​ត្រៀម​ខ្លួន​ក្នុងការ​សួរ​ ហើយ​យកព័ត៌មាន​ពិត​ទាំង​នោះ ​ចែករំលែក​ដល់​ប្រជាជន​យើង។ ​ នេះ​ជា​កត្តា​ល្អ​បំផុត»។​

ចំណែកលោក​ មឿន ​ឈានណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន មាន​ប្រ​សាសន៍​ថា ​លោក​គាំទ្រ​គម្រោង​នៃ​ការ​បង្កើត​ឲ្យ​មាន​ការ​ធ្វើ​សន្និសីទ​ជាទៀង​ទាត់​របស់​អ្នកនាំពាក្យ​តាម​បណ្តា​ក្រសួង​នៅ​កម្ពុជា។​ លោក​លើកឡើង​ថា ​កន្លង​មកអ្នកនាំពាក្យ​តាម​បណ្តា​ក្រសួង​មួយ​ចំនួន​ហាក់​នៅ​ខ្វះ​ខាត​ចំណេះ​ដឹង​ក្នុង​ការ​ផ្តល់​ព័ត៌មាន ​ជាហេតុ​ធ្វើ​ឲ្យ​ការ​ផ្តល់​ព័​ត៌មានមិនបាន​គ្រប់​ជ្រុង​ជ្រោយ ​ដូច្នេះ​លោក​ថា ​ការ​ធ្វើ​សន្និសីទនេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នកសារ​ព័ត៌មាន​បាន​សួរ​ដេញ​ដោលពី​បញ្ហា​ដែល​កំពុង​កើត​មាន​ និង​ជួយ​ឲ្យ​ក្រសួង​ផ្តល់​សេវា​សាធារណៈ​កាន់​តែ​ល្អ​ប្រសើរ​។

លោក​បញ្ជាក់​ថា៖ «ក្នុង​សង្គម​ប្រជាធិបតេយ្យ​នៅ​ពេល​ដែល​យើង​ទទួល​បាន​ព័ត៌មាន​ល្អ​ប្រសើរ គឺ​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​យើង​កាន់តែ​រឹងមាំ ​ព្រោះ​អី​លទ្ធិ​ប្រជាធិបតេយ្យរឹងមាំ​បាន ​គឺ​អាស្រ័យ​ដោយ​មាន​តម្លា​ភាព ​អភិបាល​កិច្ច​ល្អ ​និង​គណនេយ្យភាព​សង្គម។ អញ្ចឹង​បើសិនយើង​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ ​យើង​អាច​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ​ក៏ដូចជាការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​របស់​យើង»។

លោក មឿន ឈានណារិទ្ធ​ រំពឹង​ថា អ្នកនាំពាក្យ​ក្រសួង​នីមួយៗ​នឹង​យល់ច្បាស់​ពី​ប្រភេទ​នៃព័ត៌មាន ​ ជៀសវាង​ការលាក់​បាំង​ព័ត៌មាន​ដោយសារ​យល់​ច្រឡំ​ព័ត៌មាន​ដែល​ត្រូវ​ផ្សាយ​ជា​សាធារណៈ ​ថា​ជា​ព័ត៌​មាន​សម្ងាត់។​

បើតាម​ទិន្នន័យ​ក្នុង​គេហទំព័រ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​បច្ចុប្បន្ន​កម្ពុជា​មាន​ក្រសួង​ចំនួន​២៧ ​ដែល​ក្រសួង​នីមួយៗ​មាន​អ្នកនាំពាក្យ​ចន្លោះ​ពីម្នាក់​ទៅ​៣​នាក់។

លោក Rene Gradwohl ​ប្រធាន​មូលនិធិ​ខុនរ៉ាត​ប្រចាំ​កម្ពុជា ​ដែល​ជា​អ្នករៀប​ចំ​ដំណើរ​ទស្សនកិច្ច​នោះ ​ប្រាប់​ VOA ​ថា ​គម្រោង​នៃ​ការ​ជួប​ជុំ​ដើម្បី​ធ្វើ​សន្និសីទ​ផ្តល់​ព័ត៌មាន​នេះ ​នឹង​អាច​ពង្រឹង​ទំនាក់​ទំនង​រវាង​អ្នកសារ​ព័ត៌មាន ​និង​មន្រ្តី​រដ្ឋាភិបាល​នៅកម្ពុជា​។ លោក​បន្ថែម​ថា​ មូលនិធិ​ខុនរ៉ាតនឹង​ជំរុញ​គាំទ្រ​ក្នុង​ដំណើរ​ការ​រៀបចំដើម្បី​ឲ្យ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​រៀងរាល់​ខែ​នេះ​ឲ្យ​ដំណើរ​ការ​ទៅ​ដោយ​រលូន​។

បច្ចុប្បន្ន​នេះ ​ក្រសួង​ព័ត៌មាន​កម្ពុជា​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដូចជា​ភាព​មិន​ច្បាស់​លាស់​នៃ​ពាក្យ​ថា​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ ​និង​នីតិវិធី​នៃ​ការ​ប្ដឹង​តវ៉ា​ ដែល​ពួកគេ​អះអាង​ថា​ចំណុច​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG