ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រាប់​រ៉ុកកែតរបស់​ក្រុមហ៊ុន ​SpaceX ​​ត្រូវ​បាន​បាញ់​ចេញ​ដោយ​ជោគជ័យ​ពី​ស្ថានីយ៍​​របស់​ NASA


យាន​អវកាស​ Falcon 9 របស់​ក្រុមហ៊ុន SpaceX ត្រូវ​​បាន​បាញ់​​បង្ហោះ​​ដើម្បី​ដឹក​ទំនិញ​ទៅឲ្យ​​អវកាស​យានិក​ ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​ Kennedy ​ក្នុង​ទីក្រុង​ Cape Canaveral ​រដ្ឋ ​Florida។ ​

ក្រុមហ៊ុន​ផលិត​យាន​អវកាស ​SpaceX ​របស់​អាមេរិក​បាន​បាញ់​គ្រាប់រ៉ុកកែត​ Falcon 9 សម្រាប់​ផ្ទុក​ទំនិញ​ដែល​គ្មាន​មនុស្ស​បើក​របស់​ខ្លួន​ដោយ​ជោគជ័យ​ពី​ក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌល​អវកាស​ Kennedy ​ក្នុង​ទីក្រុង​ Cape Canaveral ​រដ្ឋ ​Florida។ ​

គ្រាប់រ៉ុកកែត​ផ្ទុក​ទំនិញ​នោះ​កំពុង​តែ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ និង​សម្ភារៈ​មួយ​ចំនួន​ទៅ​ឲ្យ​អវកាសយានិក​នៅ​ឯ​ស្ថានីយ៍​យាន​អវកាស​អន្តរជាតិ។ ​នេះ​គឺ​ជា​បេសកកម្ម​ទី​១០​ នៃ​បេសកកម្ម​ទាំង​២០​ដែល​ក្រុមហ៊ុន ​SpaceX​ ជាប់​កុងត្រា​ជាមួយ​នឹង​ទីភ្នាក់ងារ​អវកាស NASA។

នេះ​គឺ​ជា​ជោគជ័យ​ទី ​១​ របស់​ក្រុមហ៊ុន​ SpaceX ​នៅ​ក្នុង​រដ្ឋ ​Florida ​ចាប់​តាំង​ពី​គ្រាប់រ៉ុកកែត​មួយ​គ្រាប់​របស់​ក្រុមហ៊ុន​នេះ​បាន​ផ្ទុះ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៦​រួច​មក។ ទីតាំង​សម្រាប់​បាញ់​គ្រាប់រ៉ុកកែត​នេះ​ត្រូវ​បាន​ប្រើប្រាស់​លើក​ចុង​ក្រោយ​បង្អស់​សម្រាប់​បេសកកម្ម​យាន​អវកាស​ចុង​ក្រោយ​បង្អស់​របស់​ទីភ្នាក់ងារ ​NASA​ កាល​ពី​ជិត​៦​ឆ្នាំ​មុន។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ក្រុមហ៊ុន​ SpaceX ​បាន​បាញ់​គ្រាប់រ៉ុកកែត​ Falcon 9 ​មួយ​គ្រាប់​របស់​ខ្លួន​ដោយ​ជោគជ័យ​ពី​មូលដ្ឋាន​ទ័ព​ផ្លូវ​អាកាស ​Vandenberg​ នៅ​ Southern California៕

XS
SM
MD
LG