ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បង្កើន​ការវាយប្រហារ​​គ្រាប់​មីស៊ីល​ ដែល​ធ្វើ​ឱ្យ​អ៊ុយក្រែន​ស្នើ​សុំ​​ជំនួយ​បន្ថែម​ពី​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រុស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​​ចាប់​តាំង​ពី​​​ថ្ងៃ​ទី​២២​ខែ​​មីនា​មក​ ​ដែល​​​​មន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ វា​ធ្វើ​ឱ្យ​ខូចខាត​ដ៏​ខ្លាំង​បំផុត​លើ​​បណ្តាញ​អគ្គិសនី​អ៊ុយក្រែន​​ ចាប់​តាំង​ពី​ការ​​​​ចូល​ឈ្លាន​​របស់​រុស្ស៊ី​​​កាល​ពី​២ឆ្នាំ​កន្លង​ទៅ។​ មន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ នេះ​មិនមែន​ជា​ពេល​វេលា​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​កាត់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ឡើយ។ ​អ្នក​យក​ព័ត៌មាន​វីអូអេ​​​អ្នក​ស្រី Lesia Bakalets រាយការណ៍​ជុំវិញ​រឿង​នេះ​​ពី​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន។ លោក​ ជ្រា វណ្ណារិទ្ធ ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖

XS
SM
MD
LG