ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍៖ ការ​ប្រឆាំង​អំពើ​ពុករលួយ​គួរតែ​ផ្ដោត​លើ​ការ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម


រូបភាពឯកសារ​៖ ជនស្ម័គ្រចិត្ត​ម្នាក់​ចាប់ផ្តើមលាប​ផ្ទាំង​គំនូរដែល​បង្ហាញដោយ​ក្រុម​រដ្ឋឥស្លាម ភាគខាងកើត​នៃទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។

អង្គការតម្លាភាព​អន្តរជាតិ (Transparency International) បាន​ឲ្យ​ដឹង​ថា អំពើ​ពុករលួយ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ភាព​ជ្រុល​និយម​បែប​ហិង្សា។

អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ បាន​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​ចាត់ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​អាទិភាព​ចម្បង​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ដែល​កំពុង​តែ​ធ្វើ​ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​ផ្សេងៗ ដូចជា​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម និង​ក្រុម​ជ្រុល​និយម Boko Haram ជា​ដើម។

នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ពួក​សកម្ម​ប្រយុទ្ធ​កេង​ផល​ប្រយោជន៍​ពី​កំហឹង​សាធារណៈ ដើម្បី​បង្កើន​ការ​ជ្រើសរើស ការ​សម្រួល​ការ​ដឹក​ជញ្ជូន​អាវុធ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​សាធារណៈ​ដូចជា​ស្ថាប័ន​យោធា​ជា​ដើម ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​គ្មាន​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ការ​គំរាម​កំហែង​បែប​ជ្រុល​និយម​ហួស​ហេតុ​ផ្សេងៗ។

អ្នកស្រី Katherine Dixon ប្រធាន​ផ្នែក​ការពារ និង​សន្តិសុខ នៃ​អង្គការតម្លាភាព​អន្តរជាតិ (Transparency International) បាន​និយាយ​ថា៖ «សហគមន៍​អន្តរជាតិ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មនោគម​វិជ្ជា​នៃ​ក្រុម​មួយ​ចំនួន​ដូចជា ក្រុម ISIS ជា​ដើម ដោយ​ផ្ដោត​លើ​វោហា​សាស្ត្រ​សាសនា​ដែល​ក្រុម​ទាំង​នោះ​បង្កើត​ឡើង ប៉ុន្តែ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ស្ថានភាព​សំខាន់ៗ​នានា​ដែល​ពួក​គេ​អាច​ទទួល​ជោគជ័យ​បាន​នៅ​ក្នុង​ស្ថានភាព​ទាំង​នោះ»៕

XS
SM
MD
LG