ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​មិនមែន​ជា​អាណានិគម​របស់​អាមេរិក​ទេ


លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក (រូប​ឆ្វេង) និង​លោក Perfecto Yasay រដ្ឋ​មន្រ្តី​ការបរទេស​ហ្វីលីពីន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​នៅ​ជាយក្រុង Pasay ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។
លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក (រូប​ឆ្វេង) និង​លោក Perfecto Yasay រដ្ឋ​មន្រ្តី​ការបរទេស​ហ្វីលីពីន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​នៅ​ជាយក្រុង Pasay ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

អ្នក​ការ​ទូត​កំពូល​នៃ​ប្រទេស​ហ្វីលីពីន​បាន​ប្រាប់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា រដ្ឋាភិបាល​ទីក្រុង​ម៉ានីល បាន​តាំង​ចិត្ត​ធ្វើ​សម្ព័ន្ធ​មិត្ត​ដ៏​យូរ​អង្វែង​ជាមួយ​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ​ថា ​ហ្វីលី​ពីន​នឹង​មិន​ត្រូវ​គេ​ស្តី​បន្ទោស​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​ត្រូវ​គេ​ព្យាបាល​ដូច​ជា​អាណានិគម​របស់​អាមេរិក​នោះ​ទេ។

លោក Perfecto Yasay រដ្ឋ​មន្រ្តី​ការ​បរទេស​ហ្វីលីពីន ​ដែល​បាន​ថ្លែង​នៅ​អង្គការ​ស្រាវជ្រាវ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មករវាង​ប្រទេស​ទាំង២។

ការ​អំពាវនាវ​របស់​លោក​បាន​កើត​មាន​ឡើង​មួយ​សប្តាហ៍​បន្ទាប់​ពី​ទំនាក់​ទំនង​មាន​ការ​តាន​តឹង​នៅ​ពេល​ដែល​លោក Rodrigo Duterte ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន ​បាន​ព្រមាន​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​មិន​ឲ្យ​សួរ​លោក​ពី​ការ​សម្លាប់​គ្មាន​ជំនំជម្រះ​នៅ​តុលាការ ​ឬ​លោក​បាន​ហៅ​លោក​អូបាម៉ា​ថា ​អាកូន​ឆ្កែ។លោក​ប្រធានាធិបតី​ អូបាម៉ា ​បាន​លុបចោល​ជំនួប​ផ្លូវ​ការ​មួយ​ជាមួយ​មេដឹកនាំ​ហ្វីលី ពីន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​ឡាវ ​ក៏​ប៉ុន្តែ​ក្រោយ​មក​មាន​ការ​ពិភាក្សា​ក្រៅ​ផ្លូវ​ការមួយ​ជាមួយ​លោក​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​កំពូល​នោះ។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ហ្វីលីពីន ​បាន​និយាយ​ថា «ខ្ញុំ​សុំ​ឲ្យ​មិត្តភក្តិ​អាមេរិក​របស់​យើង ​មេដឹកនាំ​អាមេរិក​ពិនិត្យ​មើល​ការ​ប្រាថ្នា​របស់​យើង។ យើង​មិន​អាច​ជា​អាណានិគមរបស់​ប្រទេស​អាមេរិក​ទេ។​ យើង​ត្រូវ​តែ​អភិវឌ្ឍន៍ ​យើង​ត្រូវ​តែ​ដើរ​ទៅ​មុខ ​ហើយ​ក្លាយ​ជា​ម្ចាស់​ប្រទេស​របស់​យើង។​ អ្នក​មិន​អាច​ទៅ​ប្រទេស​ហ្វីលីពីន​ហើយ​និយាយ​ថា ​ខ្ញុំ​នឹង​ឲ្យ​អ្នក​អ្វី​មួយ ​ខ្ញុំ​នឹង​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន ​ក៏ប៉ុន្តែ ​នេះ​ជា​បញ្ជី​ដែលអ្នក​ត្រូវ​ធ្វើ​តាម ​យើង​នឹង​ស្តី​បន្ទោស​អ្នក​ពី​បញ្ហា​សិទ្ធិ​មនុស្ស‍»។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ហ្វីលីពី​បាន​សង្កត់​ថា ​ប្រធានាធិបតី Duterte ​បាន​តាំង​ចិត្ត​ដ៏​ខ្លាំង​ដើម្បី​ថែរក្សា ​និង​គោរព​សម្ព័ន្ធ​ភាព ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក។ សន្ធិសញ្ញា​ការពារ​ប្រទេស​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចេញ​ចូល​មូលដ្ឋាន​យោធា​ហ្វីលីពីន​ចំនួន​៥៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG