ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបសគ្គ​នៅ​តែ​មាន​ខណៈដែល​ស.រ.អា​និងរុស្ស៊ីធ្វើ​ការ​បញ្ចប់​បទ​ឈប់បាញ់​នៅ​ស៊ីរី​


លោក​អូបាម៉ា​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្លើយសំណួរ​អ្នក​សារព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក Theresa May ស្រប​គ្នា​នឹង​កិច្ច​ប្រជុំ​កំពូល​ប្រជាជាតិ ​២០ ក្នុងសាល​ Ming Yuan នៅ Westlake Statehouse ក្នុង​ទីក្រុង​ Hangzhou ​កាល​ពី​ថ្ងៃទី​០៤ កញ្ញា ២០១៦។
លោក​អូបាម៉ា​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្លើយសំណួរ​អ្នក​សារព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក Theresa May ស្រប​គ្នា​នឹង​កិច្ច​ប្រជុំ​កំពូល​ប្រជាជាតិ ​២០ ក្នុងសាល​ Ming Yuan នៅ Westlake Statehouse ក្នុង​ទីក្រុង​ Hangzhou ​កាល​ពី​ថ្ងៃទី​០៤ កញ្ញា ២០១៦។

ស.រ.អា.និងប្រទេស​រុស្ស៊ី​កំពុង​ធ្វើការ​ដើម្បី​ឲ្យ​បាន​សម្រេចកិច្ច​ព្រមព្រៀង​ឈប់បាញ់គ្នា​មួយ​សម្រាប់ប្រទេស​ស៊ីរីដែល​នឹង​អនុញ្ញាតឲ្យមាន​ការ​ផ្តល់ជំនួយ​មនុស្សធ៌មច្រើន​ថែម​ទៀត​ចូល​ទៅ​ក្នុង​ប្រទេស​នេះដែល​ខ្ទេច​ខ្ទាំ​ដោយសារ​សង្គ្រាម​នៅ​ពេល​ដែលពួក​មេដឹកនាំ​ពិភព​លោកជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​កំពូល​នៃ​ក្រុម​ប្រទេស​ជាតិ២០​ក្នុង​ក្រុង Hangzhou នៃ​ប្រទេស​ចិន។

ប្រទេស​ទាំង​ពីរ​នេះ​ហាក់ដូចជា​ជិត​សម្រេច​កិច្ច​ព្រមព្រៀងមួយហើយ​ ក៏​ប៉ុន្តែ​នៅ​មាន​ឧបសគ្គធំៗ ខ្លះ​ទៀត។​ គេសង្ឃឹម​ថា​លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin នឹង​មាន​ឱកាសជជែក​គ្នាក្រៅ​ផ្លូវការ​នៅ​ខាងក្រៅ​ការ​ប្រជុំនៃ​ក្រុម​ប្រទេស​ G-20។ ​ក៏​ប៉ុន្តែ​រហូត​មក​ដល់ពេល​នេះ​ គ្មាន​ការ​ចាត់ចែងឲ្យមានការ​ជួប​សន្ទនា​គ្នា​នេះ​ទេ។

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ប្រាប់ពួក​អ្នកកាសែត​កាលពី​ថ្ងៃ​អាទិត្យ​ថា​"យើង​មាន​ការខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ពួក​រុស្ស៊ីអំពី​ភាគី​ទាំង​ពីរ​ដែល​យើង​គាំទ្រ​ ហើយ​ក៏​មាន​ការ​មិន​យល់​ស្រប​គ្នា​ដែរ​អំពី​ដំណើរ​ការ​ដែល​តម្រូវឲ្យមាន​ដើម្បី​នាំឲ្យមាន​សន្តិភាពក្នុង​ប្រទេស​ស៊ីរី។"

មន្ត្រី​ម្នាក់នៃក្រសួង​ការបរទេស​ស.រ.អា.បាននិយាយ​ថា​ប្រទេស​រុស្ស៊ីបានវិល​ត្រឡប់មក​និយាយ​ដដែល​វិញ​អំពី​វិស័យ​ខ្លះ​ដែល​ស.រ.អា.បាន​យល់ឃើញ​ថា​ភាគី​ទាំង​ពីរ​បាន​យល់ស្រប​គ្នា​ហើយ​នោះ។

គេ​បាន​ដកស្រង់ពាក្យ​សម្តី​លោក​ប្រធា​នាធិបតី​ Putin ដែល​បាននិយាយថា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរីអាចត្រូវ​ដោះស្រាយ​បានតែ​តាម​រយៈមធ្យោបាយ​នយោបាយ​តែ​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG