ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​អ៊ីស្រាអែល​​​ព្រមាន​​​ពលរដ្ឋ​​​ហ្គាហ្សា​​​ឲ្យ​​​ជម្លៀស​​​​​​ចេញ​​​ពី​​​តាំង​​​ដែល​​​មាន​​​ក្រុម​​​ហាម៉ាស់

នាយក​​​រដ្ឋ​​​មន្ត្រី​​​អ៊ីស្រាអែល​​​Benjamin ​​​​​​Netanyahu​​​ កំពុង​​​ចង្អុល​​​ប្រាប់​​​សាធារណៈ​​​ពី​​​វីដេអូ​​​បង្ហាញ​​​សកម្ម​​​របស់​​​ក្រុម​​​ហាម៉ាស់​​​កំពុង​​​បាញ់​​​ក្រុម​​​រ៉ុកកែត​​​ពី​​​ទឹក​​ដី​​​របស់​​​ប៉ាឡេស្ទីន​​​ចូ​​​ល​​​ប្រទេស​​​អ៊ីស្រាអែល​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​០៦​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤។

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក​ បេនចាមីន​ណេតាន់យ៉ាហ៊ូ​ (​Benjamin Netanyahu​) នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ព្រមាន​ក្រុម​អ្នក​ស្រុកជន​ជាតិប៉ាឡេស្ទីន​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ឲ្យ​ជម្លៀសចេញ​ជា​បណ្ដោះ​អាសន្ន​សិន​ ​ពី​តំបន់​ដែល​មានវត្តមាន​ក្រុម​សកម្ម​ប្រយុទ្ធ​ហា​ម៉ាស់​។​ លោក​បញ្ជាក់​ថា​កងទ័ព​របស់​អ៊ីស្រាអែលអាចនឹង​ធ្វើ​យុទ្ធនាការយោធារបស់ខ្លួន​ក្នុង​ពេល​ខាងមុខ​។

​ការ​លើក​ឡើង​របស់​លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ ​ធ្វើឡើង​មួយ​ថ្ងៃក្រោយ​ពេល​ដែល​កង​ទ័ព​អ៊ីស្រាអែល​បានវាយប្រហារ​យោធា​លើ​អាគារមួយ​ក្នុង​តំបន់​ហ្គាហ្សា​។​

លោក​ថ្លែង​ដូច្នេះ​ថា​៖​« ​ក្រុម​ប្រជាពលរដ្ឋ​ត្រូវ​តែ​ចាកចេញ​ជា​បន្ទាន់​ ​ពី​កន្លែង​ដែល​ក្រុម​ហាម៉ាស់​ធ្វើ​សកម្ម​ភាព។យើង​អាច​នឹង​ធ្វើការ​វាយប្រហារ​ក្នុង​ពេល​ឆាប់ៗ​»៕

XS
SM
MD
LG