ដំរីឈ្មោះខាវ៉ាន (Kaavan) បានចាប់ផ្តើមជីវិតថ្មីនៅកម្ពុជា
ឥឡូវនេះ ដំរីឈ្មោះកាវ៉ាន (Kaavan) ដែលត្រូវបានគេស្គាល់ថាជាដំរីឯកា បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅក្នុងដែនជម្រកសត្វព្រៃ ខេត្តឧត្តរមានជ័យ លើទឹកដីកម្ពុជា។ កាលពីឆ្នាំ២០១៥ អ្នកតស៊ូមតិដើម្បីការពារសិទ្ធិសត្វ បានបង្កើតយុទ្ធនាការទាមទារសិទ្ធិសេរីភាពឲ្យកាវ៉ាន។ ដំរីនេះរងការរំលោភបំពាន អស់រយៈពេលជាច្រើនឆ្នាំ និងបានបាត់បង់ដៃគូតែមួយគត់កាលពី៨ឆ្នាំមុន ក្នុងប្រទេសប៉ាគីស្ថាន។ គ្រូបង្វឹក និងសហស្ថាបនិកនៃ Save the Elephant Foundation លោក Darrick Thomson ប្រាប់វីអូអេថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយ កសាងទំនាក់ទំនងសង្គមថ្មី និងបង្កាត់ពូជជាមួយដំរីញីនៅកម្ពុជា។ ខាន់ សុគុំមនោ និង ហ៊ាន សុជាតា រាយការណ៍ពីខេត្តឧត្តរមានជ័យ៖
កម្មវិធីនីមួយៗ
-
១៦ ឧសភា ២០២៤
យោធាចិននិងកម្ពុជាចាប់ផ្តើមសមយុទ្ធយោធា«នាគមាស»
-
១៦ ឧសភា ២០២៤
សមយុទ្ធយោធា «នាគមាស» រវាងកម្ពុជានិងចិនចាប់ផ្តើម