ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​សាលាក្តី​កាត់​ទោស​មួយ​ជីវិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​សាលាក្តី​ខ្មែរ​ក្រហមកាត់ទោស​មួយ​ជីវិត

មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ចាស់​ជរា​២​នាក់​ ដែល​ត្រូវ​សាលា​ក្តី​ខ្មែរ​ក្រហម​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​និង​មនុស្សជាតិ​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ នៅ​៣៥​ឆ្នាំ​ក្រោយ​ពី​របប​កុម្មុយនីស្ត​យ៉ាង​បង្ហូរឈាម​របស់​ពួកគេ​បាន​សម្លាប់​ពល​រដ្ឋ​កម្ពុជា​អស់​ជិត​មួយ​ភាគ​បួន។

សាលា​ក្តី​ខ្មែរក្រហមបានប្រកាស​នៅ​ថ្ងៃ​ព្រហស្សតិ៍​នេះ​ថា​ អតីត​ប្រមុខរដ្ឋ​ ខៀវ សំផន អាយុ៨៣​ឆ្នាំ​ និង អតីត​មេ​មនោគម​វិជ្ជា នួន ជា អាយុ​៨៨​ឆ្នាំ មាន​ទោស​ក្នុង​បទ​សម្លាប់​មនុស្ស​និង​សកម្មភាព​អមនុស្សធ៌ម​ផ្សេង​ទៀត។

អ្នក​ទាំង​ពីរ​មាន​ទឹក​មុខ​ស្មើ​ពេល​តុលាការ​ប្រកាស​សាល​ក្រម។

«អង្គ​ជម្រះ​សម្រេច​ផ្តន្ទាទោស​ជន​ជាប់​ចោទ នួន ជា ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អង្គ​ជម្រះ​សម្រេច​ផ្តន្ទាទោស​ជន​ជាប់​ចោទ ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។»

តុលាការ​បាន​ច្រាន​ចោល​ការ​ជជែក​ថា​មេដឹកនាំ​វ័យ​ចាស់ជរា​ទាំង​ពីរ​មិន​បាន​ដឹង​អំពី​ឧក្រិដ្ឋកម្ម​ឬ​ក៏​ថា​ ពុំ​មាន​អំណាចដើម្បី​បញ្ឈប់​អំពើ​ទាំង​នោះ។

ករណី​បច្ចុប្បន្ន​ប្រឆាំង​នឹង​មេ​ដឹក​នាំ​ទាំង​ពីរ ជាប់​ទាក់ទង​នឹង​ការ​ជម្លៀស​មនុស្ស​រាប់​លាន​នាក់​ចេញ​ពី​ក្រុងភ្នំពេញ​ ទៅ​កាន់​ជំរុំ​ពល​កម្ម​នៅ​តាម​តំបន់​ជនបទ​កាល​ពី​ឆ្នាំ​១៩៧៥។ ករណី​០០២​ វគ្គ​ទី២ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​ផ្តោត​ទៅ​លើ​បទចោទ​ផ្សេង​ទៀត ដែល​រួម​មានបទ​ប្រល័យ​ពូជ​សាសន៍​ផង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG