ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​Kerryឃើញ​មាន​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​​ក្នុង​កិច្ច​សហប្រតិបត្តិការ​ស.រ.អា.និង​អាមេរិកឡាទីន


រូបថតឯកសារ៖ ​​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​គុយបា​​ Bruno Rodríguez នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ទ្វីប​អាមេរិក​ ក្នុង​ក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា កាលពីថ្ងៃទី​១០ ខែ​មេសា ឆ្មាំ២០១៥។
រូបថតឯកសារ៖ ​​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​គុយបា​​ Bruno Rodríguez នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ទ្វីប​អាមេរិក​ ក្នុង​ក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា កាលពីថ្ងៃទី​១០ ខែ​មេសា ឆ្មាំ២០១៥។

លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​បាន​សរសើរ​ដល់​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ស.រ.អា.​ចំពោះ​ប្រទេស​គុយបា​ (Cuba)​ និង​កិច្ច​សហប្រតិបត្តិការក្នុងវិស័យ​សិក្សាអប់រំ​ ថាមពល​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឯទៀតៗ​ក្នុង​ទ្វីប​អាមេរិកឡាទីន​ថា​ជា​«ពេល​វេលា​មួយ​មាន​ការ​ប្រែប្រួល​សម្រាប់​ទ្វីប​អាមេរិក»។

លោក ​Kerry ​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ ឧស្សាហកម្ម​និង​ខាង​គោល​នយោបាយដែល​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ក្រសួង​ការបរទេស​ស.រ.អា.​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ អំពី​ទ្វីប​អាមេរិក​ថា៖ «យើងប្តេជ្ញារក្សា​ឲ្យ​មានឱកាស​ជា​យុទ្ធសាស្ត្រ​និង​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែល​យើង​អាច​បង្កើត​បាន​ដរាបណា​យើង​ធ្វើការ​ជាមួយ​គ្នា»។ សន្និសីទ​នេះ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ទ្វីបអាមេរិក​ដែល​ជា​ក្រុម​ជំនួញ​អន្តរជាតិ​មួយសម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ក្នុង​អឌ្ឍគោល​ខាង​លិច។

លោក​ Kerry​ បាន​មាន​ប្រសាសន៍​ថា​ សន្និសីទ​កំពូល​ទ្វីប​អាមេរិក​ក្នុង​ប្រទេស​ប៉ាណាម៉ា (Panama) កាលពី​ពេល​មុនក្នុង​ខែនេះ​ជា​សន្និសីទ​កំពូលលើក​ទី៧​ ក៏ប៉ុន្តែ​ វា​ហាក់​ដូចជា​សន្និសី​ទីមួយ​ដែល​ប្រទេស​គុយបា​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរូម​ប្រជុំ។

អ្នក​ការទូត​កំពូល​ស.រ.អា.​រូបនេះ​បាន​មាន​ប្រសាសន៍ថា​លោក​និង​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ជួប​គ្នា​ជា​ច្រើន​ម៉ោង​ជា​មួយ​សមភាគី​របស់​លោក​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា នៅ​ក្នុង​ជំនួប​ជា​ផ្លូវការ​បែប​នេះជា​លើក​ដំបូង​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៥០​មក៕

XS
SM
MD
LG