ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry ​ថា​ការ​ចូលរួម​របស់​សរអា​គឺ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​និង​ការ​ប្រែ​ប្រួល​នៅ​គុយបា


ប្រធានាធិបតី​សរអា​ បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​គុយបា Raul Castro ចាប់​ដៃ​គ្នា​កំឡុង​កិច្ច​ប្រជុំ​មួយ​នៅ​កិច្ច​ប្រជុំ​កំពូល​ Summit of Americas ក្នុង​ក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃ​សៅរ៍ ទី១១ ខែមេសា ឆ្នាំ២០១៥។
ប្រធានាធិបតី​សរអា​ បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​គុយបា Raul Castro ចាប់​ដៃ​គ្នា​កំឡុង​កិច្ច​ប្រជុំ​មួយ​នៅ​កិច្ច​ប្រជុំ​កំពូល​ Summit of Americas ក្នុង​ក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃ​សៅរ៍ ទី១១ ខែមេសា ឆ្នាំ២០១៥។

លោក​រដ្ឋមន្រ្តី​ការបរទេស​សរអា​ John​ Kerry​ បាន​ថ្លែង​ថា​ សរអា​បាន​ចាប់​ផ្តើម​គោល​នយោបាយ​មួយ​នៃ​ការ​ប្រែប្រួល​នៅ​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ជា​មួយ​ប្រទេស​គុយបា។​ លោក​ Kerry​ បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ដូច្នេះ​នៅ​ក្រោយ​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ កាល​ពី​ថ្ងៃ​សៅរ៍​ជា​មួយ​លោក​ប្រធានាធិបតី​គុយបា​ Raul​ Castro​ នៅ​ក្រៅ​សន្និសីទ​កំពូល​មួយ​ក្នុង​តំបន់។​ លោក​ Kerry​ ថ្លែង​ថា​ រដ្ឋបាល​លោក​ អូបាម៉ា​នឹង​ធ្វើ​សេចក្តី​សម្រេច​នៅ​ពេល​ឆាប់ៗ​ថា​តើ​គួរ​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​គាំទ្រ​ភេរវកម្ម​ឬ​មិន​គួរ។​

លោក​ Kerry​ បាន​ប្រាប់​អ្នក​ធ្វើ​សេចក្តី​សម្ភាសន៍​នៃ​បណ្តាញ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ គោល​នយោបាយ​សរអា​បច្ចុប្បន្ន​នៃ​ទណ្ឌកម្ម​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​និង​សេដ្ឋកិច្ច​ដែល​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​លោក​ Fidel​ Castro​ បាន​ដណ្តើម​យក​អំណាច​ក្នុង​ឆ្នាំ​ ១៩៥៩​ «មិន​បាន​ប៉ះពាល់​ទៅ​លើ​មនុស្ស​ដែល​យើង​ចង់​តម្រង់​ទិស​ដៅ​ទៅ​រក​នោះ​ទេ‍»។​

លោក​ Kerry​ ថ្លែង​ថា​ ការ​ប្រែប្រួល​នឹង​ចាប់​ផ្តើម​ធ្វើ​យឺតៗ​មុន​ដំបូង​ជា​មួយ​ទំនាក់ទំនង​ការ​ទូត​ ហើយ​ក្រោយ​មក​ជា​មួយ​ដំណាក់​កាល​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​នៅ​គ្រប់​វិស័យ។​

កិច្ច​ប្រជុំ​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា​ កាល​ពី​ថ្ងៃ​សៅរ៍​ជា​មួយ​លោក​ Castro​ ជា​កិច្ច​ប្រជុំ​ទី​មួយ​រវាង​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​កន្លង​ទៅ​នេះ៕​

XS
SM
MD
LG