ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មីយ៉ាន់ម៉ា


សន្លឹកឆ្នោត​ត្រូវ​បាន​រាប់​ឡើង​នៅ​ក្នុង​អគារ​មិន​ទាន់​សាងសង់​រួចរាល់​ ដែល​ត្រូវ​បាន​ប្រើ​ជា​មណ្ឌល​បោះឆ្នោត​នៅ​ក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា​ នា​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
សន្លឹកឆ្នោត​ត្រូវ​បាន​រាប់​ឡើង​នៅ​ក្នុង​អគារ​មិន​ទាន់​សាងសង់​រួចរាល់​ ដែល​ត្រូវ​បាន​ប្រើ​ជា​មណ្ឌល​បោះឆ្នោត​នៅ​ក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា​ នា​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

លោកស្រី​អង់សាន ស៊ូជី​មេដឹកនាំ​លម្អៀង​ទៅ​ខាង​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​បាន​ចូល​រួម​ជាមួយ​ក្រុមជន​រួម​ជាតិ​របស់​លោកស្រី​រាប់​លាន​នាក់​ក្នុង​ការ​បោះឆ្នោត ​ដែល​បាន​ត្រូវ​ពណ៌នា​ថា ជា​ការ​បោះឆ្នោត​លើក​ទី​មួយ​ក្នុង​ប្រទេស​នេះ​ ដែល​មាន​ភាព​សេរី​គួរ​សម​នៅ​ក្នុង​រយៈពេល​មួយ​ភាគ​បួន​នៃ​មួយ​សតវត្សរ៍​កន្លង​មក​នេះ។​

លោកស្រី​អង់សាន ស៊ូជី​មិន​បាននិយាយ ​ឬ​អបអរសាទរ​ដល់​ក្រុម​អ្នកគាំទ្រ​លោកស្រី ​និង​ក្រុម​អ្នកកាសែត​ច្រើន​នាក់​ទេ​ នៅ​ពេល​ដែល​លោកស្រី​បាន​អញ្ជើញ​ទៅ​ដល់​ស្ថានីយ៍​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​ Rangoon​ នៅ​ក្នុង​អ្វី​ដែល​លោក​ Steve Herman ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​ ដែល​ឋិត​នៅ​ក្នុង​ក្រុង​ធំ​បំផុត​នៃ​ប្រទេស​ភូមា​បាន​ពណ៌នា​ថា​ជា «កន្លែង​មួយ​មាន​ការ​ស្រែក​ឡូឡា​យ៉ាង​ខ្លាំង»។

ការ​បោះឆ្នោត​របស់​លោកស្រី​ជា​ការ​បោះឆ្នោត​ផ្ទាល់ខ្លួន​លើកទី​មួយ​សម្រាប់ឥស្សរជន​ល្បី​ឈ្មោះ​ខាង​ការពារ​លទ្ធិប្រជាធិបតេយ្យ​មាន​អាយុ ​៧០ឆ្នាំ​រូប​នេះ​។លោកស្រី​បាន​ឋិត​នៅ​ក្នុង​ការឃុំឃាំង​ក្នុង​ផ្ទះ​នៅ​ក្នុង​ការបោះឆ្នោត​ដោយ​សេរី​នៃ​ប្រទេស​ភូមា​កាល​ពី​ឆ្នាំ ១៩៩០។​

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ហៅ​កាត់ថា​ NLD ​របស់​បេក្ខជន​ជ័យលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ហាក់​ដូចជា​ប្រុងប្រៀប​នឹង​ឈ្នះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យនេះ​នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ការ​មាន​ជា​ថ្មី​ឡើង​វិញ​នូវ​ជ័យជម្នះ​ដ៏​ធំ​មហិមា​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ឆ្នាំ ១៩៩០។​ ​ក្រុម​ប្រឹក្សា​យោធា​ភូមា ដែល​គ្រប់គ្រង​ប្រទេស​មិន​បាន​អើពើដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទេ​ហើយ​លោកស្រី​អង់សាន ស៊ូជី​បាន​ឋិត​នៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ក្នុងភាគច្រើន​នៃ​រយៈពេល​ ២០ឆ្នាំបន្ទាប់មក។

លោកស្រី​អង់សាន ស៊ូជី​បាន​ត្រូវ​រារាំង​មិន​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​ទេ​ពី​ព្រោះ​រដ្ឋធម្មនុញ្ញនៅ​ក្នុង​ប្រទេសភូមា​ បាន​រារាំង​ជន​ទាំងឡាយ​ណា​ ដែល​មាន​គូស្រករ​ ឬ​កូនកើត​ក្នុង​ប្រទេស​ក្រៅ​មិន​ឲ្យ​កាន់តំណែង​ប្រធានាធិបតីឡើយ។ស្វាមី​លោកស្រី​ជា​ជន​ជាតិអង់គ្លេស ហើយ​កូនទាំង​ពីរ​នាក់​របស់​លោកស្រី​បាន​កើត​នៅ​ក្នុង​ប្រទេស​អង់គ្លេស។​ ក៏​ប៉ុន្តែ​លោកស្រី​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រសិន​បើ​គណបក្ស​លោកស្រី​ឈ្នះឆ្នោត​លោកស្រី​នឹងមាន​មុខ​នាទី​មួយ​ក្នុង​រដ្ឋាភិបាល «ខ្ពស់​ជាង​តំណែង​ប្រធានាធិបតី»។ លោកស្រី​មិន​បាន​ពន្យល់​អំពី​សេចក្តី​ថ្លែង​ដូចនេះ​របស់​លោកស្រី​ទេ៕

វីដេអូថ្មីៗបំផុត

ពាក្យក្នុងសារព័ត៌មាន៖ Venture
សូម​រង់ចាំ

No media source currently available

0:00 0:01:33 0:00
XS
SM
MD
LG