\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ទទូច​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​ការ​បង្ការ​ទំនាស់​ផលប្រយោជន៍

  • សាយ មុន្នី

ឯកសារ៖ ​កម្រង​ឯកសារ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ឯកសារ៖ ​កម្រង​ឯកសារ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ ព្រាប កុល​ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​មាន​ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឬ​មុខ​ជំនួញ​របស់​មន្ត្រី​សាធារណៈ​ទាំង​នេះ គេ​ពិបាក​ក្នុង​ការ​ដោះស្រាយ ដោយសារ​តែ​កង្វះ​ខាត​ច្បាប់​ស្តី​ពី​ទំនាស់​ផលប្រយោជន៍​នេះ។

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ចលនា​របស់​មហាជន​ខ្មែរ​នៅ​មិន​ទាន់​ខ្លាំងក្លា​នៅ​ឡើយ​ ក្នុង​ការទាមទារ​ឲ្យ​មាន​ច្បាប់​ថ្មី​មួយ​ ដើម្បី​បង្ការ​ទំនាស់​ផល​ប្រយោជន៍​រវាង​ការ​បំពេញ​តួ​នាទី​របស់​មន្ត្រី​ក្នុង​មុខ​តំណែង​សាធារណៈ និង​ផលប្រយោជន៍​ឯកជន​របស់​ពួកគេ។

​លោក ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា បើ​ប្រទេស​កម្ពុជា នៅ​តែ​ទន្ទឹង​រង់ចាំ​ឲ្យ​អ្នក​នយោបាយ​ស្ម័គ្រ​ចិត្ត​ ធ្វើ​ច្បាប់​នេះ​ដោយ​ខ្លួន​ឯង​នោះ គឺ​មិន​ងាយ​ទេ ដោយសារ ច្បាប់​នេះ នឹង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​នយោបាយ​ទាំង​នោះ។

«យើង​ចង់​ឲ្យ​ចលនា​មហាជន ចង់​ឲ្យ​ប្រជាពលរដ្ឋ ចង់​ឲ្យ​សង្គម​ទាំងមូល​ហ្នឹង នាំ​គ្នា​ទាមទារ ហើយ​ថ្ងៃ​ក្រោយ​ទៅ ប្រសិន​បើ​មាន​គណបក្ស​នយោបាយ​ណា​ដែល​លោក ចង់​ធ្វើ​រឿង​ហ្នឹង​ដែរ យើង​នាំគ្នា​ជំរុញ​ករណី​ហ្នឹង ឲ្យ​មាន​ការ​ធ្វើ​ច្បាប់​ហ្នឹង ដើម្បី​បម្រើ​ផលប្រយោជន៍​រួម»។

នៅ​កម្ពុជា សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋាភិបាល​ខ្លះ គឺ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ឯកជន ឬ​គ្រប់គ្រង​មុខ​ជំនួញ​ធំៗ ខណៈ​ដែល​ពួកគេ កំពុង​បំពេញ​តួនាទី​ក្នុង​មុខតំណែង​សាធារណៈ​នេះ។

លោក ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា

លោក ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា

លោក​ ព្រាប កុល​ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​មាន​ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឬ​មុខ​ជំនួញ​របស់​មន្ត្រី​សាធារណៈ​ទាំង​នេះ គេ​ពិបាក​ក្នុង​ការ​ដោះស្រាយ ដោយសារ​តែ​កង្វះ​ខាត​ច្បាប់​ស្តី​ពី​ទំនាស់​ផលប្រយោជន៍​នេះ។

«យើង​អត់​បាន​ធ្វើ​ទេ យើង​ទុក​ឲ្យ​នៅ​ចន្លោះ អញ្ចឹង​ងាយស្រួល​ក្នុង​ការ​ធ្វើ​អ្វីៗ តាម​តែ​អំពើ​ចិត្ត។ ដូច្នេះ វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​អភិបាល​កិច្ច​ល្អ និង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ជួប​ឧបសគ្គ ដោយសារ​យើង​មិន​ដឹង​យក​យន្តការ​អី​មក​ប្រើ បើ​ច្បាប់​វា​អត់​មាន»។

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​យូរ​ឆ្នាំ​មក​ហើយ​នេះ បាន​បន្ត​ថា នៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ គេ​មាន​ច្បាប់​បែប​នេះ ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ដែល​មាន​មុខងារ​ខ្ពស់ៗ​ក្នុង​តំណែង​សាធារណៈ ហ្នឹង ត្រូវ​តែ​ប្រកាស​អ្វី​ដែល​ជា​មុខរបរ​របស់​ពួកគេ​ជា​សាធារណៈ ហើយធានាថា ពួកគេ​មិន​ស្ថិត​នៅ​ក្នុង​តួនាទី​សម្រេច​ចិត្ត​ណាមួយ នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​នោះ​ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឬ​មុខ​ជំនួញ​របស់​ពួកគេ។

លោក​បន្ត​ថា សូម្បី​តែ​លោក​ ដូណាល់​ ត្រាំ (Donald Trump) សេដ្ឋី​អចលនទ្រព្យ​ដែល​ទើប​ឈ្នះ​ឆ្នោត​ថ្មីៗ​នៅ​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​មិន​អាច​ផ្ដល់​ព័ត៌មាន​ណា​មួយ​ដល់​ក្រុម​គ្រួសារ​ឬ​បុគ្គលិក​ក្រុម​ហ៊ុន​របស់​ខ្លួន​អំពី​គម្រោង​របស់​រដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យណាមួយ​បាន​ដែរ នៅ​ពេល​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នោះ។

«បើ​គាត់​ហ៊ាន​ធ្វើ​អញ្ចឹង ខ្ញុំ​ថា គាត់​កាន់​តំណែង​អត់​បាន​យូរ​ទេ​នៅ​អាមេរិក។ ប្រាកដ​ជា​មាន​តំណាងរាស្ត្រ ឬ​សមាជិក​សភា ជំទាស់​គាត់​ហ្នឹង​រុញ​គាត់ ហើយ​ប្រជាពលរដ្ឋ​ អាច​នឹង​តវ៉ា​នៅ​ក្នុង​ទ្រង់ទ្រាយ​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក ក្នុង​ការ​កាន់​ដំណែង​ស្រួល​ គឺ​មិន​ស្រួល​ទេ​បាទ​គឺ​គេ​មាន​យន្តការ​ទប់ស្កាត់»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG