ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​​​បណ្ដេញ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ CIA​​​ អាមេរិក​​​ចេញ​​​ពី​​​ប្រទេស


រូបភាពទូទៅក្នុងបន្ទប់នៃទីភ្នាក់ងាររបស់អាល្លឺម៉ង់⁣ដែលគ្មាន⁣មនុស្ស
ធ្វើការ។
រូបភាពទូទៅក្នុងបន្ទប់នៃទីភ្នាក់ងាររបស់អាល្លឺម៉ង់⁣ដែលគ្មាន⁣មនុស្ស ធ្វើការ។

ប្រទេស​អាល្លឺម៉ង់​ បាន​បណ្ដេញចេញ​មន្ត្រី​ជាន់​ខ្ពស់​ស៊ើបការណ៍​សម្ងាត់អាមេរិក​ ដែល​មាន​ទី​តាំង​ក្នុងក្រុងBerlin​ ​បន្ទាប់​ពីជន​ជាតិ​អាល្លឺម៉ង់​២​នាក់​ កំពុង​ស្ថិត​ក្រោម​ការ​សង្ស័យថា​បានប្រគល់​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក​។

​លោក Clemens ​Binninger ​ប្រធាន​គណៈកម្មាធិការ​សភា​អាល្លឺម៉ង់ ​បាន​បញ្ជាក់ពី​ការ​សម្រេច​នេះ​បន្ទាប់​ពី​ជំនួបបន្ទាន់​មួយ​កាលពី​ម្សិលមិញ​។

លោក​បន្ថែមថា​ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ការ​បន្ត​ការ​ខ្វះ​កិច្ច​សហប្រតិបត្តិ​ការណ៍។​

ការ​ថ្លែង​របស់លោក ​ Clemens Binninger ត្រូវ​គេ​មើល​ថា​កំពុងសំដៅចំ​ពោះការ​បែក​ធ្លាយ ​ករណី​ដែលទី​ភ្នាក់​ងារ​សន្តិ​សុខ​ជាតិ​សហរដ្ឋ​អាមេរិក​ ​បាន​ថត​សំឡេង​សន្ទនាតាម​ទូរស័ព្ទរបស់​ លោក​ស្រី​ Angela Merkel អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG