ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ឈ្នះ​ការ​បោះឆ្នោត​បឋម​របស់​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ South Carolina


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ South Carolina កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយ​យក​ឈ្នះ​លើ​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Nikki Haley។ អ្នកស្រី Haley បាន​ប្តេជ្ញា​បន្ត​យុទ្ធនាការ​របស់​អ្នកស្រី​រហូត​ដល់​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ជាច្រើន​ក្នុង​ថ្ងៃ​តែមួយ​ដែល​ហៅ​ថា Super Tuesday នៅ​ដើម​ខែ​មីនា​ខាងមុខ។ បេក្ខជន​ដែល​ត្រូវបាន​ជ្រើស​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នឹង​ត្រូវ​ប្រជែង​នឹង​លោក​ប្រធានាធិបតី Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​សភា​អាមេរិក រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង Charleston រដ្ឋ South Carolina។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG