ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI សម្ភាស​លោក​ស្រី ​Clinton​ អំពី​​សារ​​អេឡិច​ត្រូនិច​​ឯក​ជន​​របស់​​លោក​​ស្រី


រូបឯកសារ៖ លោក​ស្រី​ Clinton កាល​នៅ​ជា​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ បាន​ប្រគល់​ទូរស័ព្ទ​ពេល​លោក​ស្រី​ទៅ​ដល់​កន្លែង​ប្រជុំ​មួយ​នៅទីក្រុង​ឡាអេ ប្រទេស​ហុឡង់។ FBI កំពុង​ស៊ើប​អង្កេត​រក​មលើ​ ថា​តើ​លោក​ស្រី​បាន​ប្រើ​ប្រាស់​អ៊ីមែល​ផ្ទាល់​ខ្លួន​ដើម្បី​បំពេញ​ការងារ​រដ្ឋ​របស់​លោក​ស្រី​ឬ​អត់។
រូបឯកសារ៖ លោក​ស្រី​ Clinton កាល​នៅ​ជា​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ បាន​ប្រគល់​ទូរស័ព្ទ​ពេល​លោក​ស្រី​ទៅ​ដល់​កន្លែង​ប្រជុំ​មួយ​នៅទីក្រុង​ឡាអេ ប្រទេស​ហុឡង់។ FBI កំពុង​ស៊ើប​អង្កេត​រក​មលើ​ ថា​តើ​លោក​ស្រី​បាន​ប្រើ​ប្រាស់​អ៊ីមែល​ផ្ទាល់​ខ្លួន​ដើម្បី​បំពេញ​ការងារ​រដ្ឋ​របស់​លោក​ស្រី​ឬ​អត់។

អ្នកនាំ​ពាក្យ​ក្រុម​អ្នកឃោសនា​បោះឆ្នោត​ជូន​លោកស្រី ​Hillary Clinton​ បាន​និយាយ​ថា​ លោក​ស្រី​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​បាន​ជួប​ជាមួយ​ពួក​មន្ត្រី​ការិយាល័យ​ FBI​ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​សារអេឡិចត្រូនិច (​Email) ​ឯកជន​មួយ​នៅ​ពេល​លោក​ស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.។

ការ​ធ្វើ​បទ​សម្ភាសន៍​ជិត​បី​ម៉ោង​កន្លះ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទី​ស្នាក់ការ​ធំ​របស់ FBI ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ Nick Merrill ​អ្នកនាំ​ពាក្យ​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូ​និច​មួយ​ផ្ញើ​ទៅ​ឱ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា «លោកស្រី​រដ្ឋមន្ត្រី​ Clinton បាន​ផ្តល់​សេចក្តី​សម្ភាសន៍​ដោយ​ស្ម័គ្រ​ចិត្ត​មួយ​កាល​ពី​ព្រឹក​មិញ​នេះ​អំពី​ការ​ប្រើប្រាស់ ​សារ​អេឡិច​ត្រូនិច​របស់​លោក​ស្រី​នៅ​ពេល​លោក​ស្រី​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស។ លោក​ស្រី​មានការ​ពេញ​ចិត្ត​ដោយ​មាន​ឱកាស​ជួយ​ក្រសួង​យុត្តធម៌​ក្នុង​ការ​សួរ​នាំ​និង​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​នេះ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទី​បញ្ចប់»។

លោក​ Merrill ​សរសេរ​ថា​ «ដោយ​គោរព​ដល់​ដំណើរ​ការស៊ើបអង្កេត​នេះ​ លោក​ស្រី​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​អំពីការ​សម្ភាសន៍​លោក​ស្រី​ទេ»។

ជំនួប​នេះ​មាន​ឡើង​ក្រោយ​ពេល​មាន​សេចក្តី​ប្រកាស​របស់​លោកស្រី​ Loretta Lynch ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អា.​អំពី​បំណង​លោកស្រី​ក្នុង​ការ​ទទួល​យក​អនុសាសន៍​ពី​ពួក​បុគ្គលិក​ប្រចាំ​អាជីព​នៃ​ក្រសួង​យិត្តធម៌​និង​ពួក​ភ្នាក់ងារ​សហព័ន្ធ​ដែល​ពិនិត្យ​មើល​អំពីការ​ប្រើប្រាស់​សារអេឡិចត្រូនិច​ឯកជន​របស់​លោកស្រី​ Clinton។

គេ​រំពឹង​ថា​ ពួក​មន្ត្រី FBI ​នឹង​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ពួក​គេ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​ពួក​អ្នក​ជំនាញការ​ខាង​ច្បាប់​បាន​និយាយ​ថា​ ពួក​គេ​មិន​រំពឹង​ថា​នឹង​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ​ប្រឆាំង​នឹង​លោកស្រី Clinton ដែល​បាន​ត្រូវសន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស

ប្រជាធិបតេយ្យ​ទេ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កំពូលមួយ​នៅ​ក្នុងរដ្ឋ​ Colorado កាលពី​ថ្ងៃ​សុក្រ​ លោកស្រី​ Lynch ​បាន​មាន​ប្រសាសន៍​ថា​ ពួក​ភ្នាក់ងារ​ប្រចាំ​អាជីពនិង​ពួក​អ្នកស៊ើបអង្កេត​ដែល​ធ្វើការ​ជាមួយ​ក្រសួង​យុត្តិធម៌​បាន​ធ្វើសកម្មភាព​ដោយ​ឯករាជ្យ​ហើយ​ថា​ការ​ស៊ើបអង្កេត​របស់​ពួក​គេធ្វើ​ឡើង​តាំង​មុន​ពេល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG