\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ហ្វីលីពីន៖ លោក Trump ​ជូនពរ​លោក​ឲ្យ​ជោគជ័យ​ក្នុង​ការបង្រ្កាប​ការជួញដូរ​ថ្នាំ​ញៀន


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte និយាយ​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក Donald Trump បាន​ជូនពរ​លោក​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការបង្រ្កាប​អ្នកជួញដូរ​ថ្នាំ​ញៀន។

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte និយាយ​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក Donald Trump បាន​ជូនពរ​លោក​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការបង្រ្កាប​អ្នកជួញដូរ​ថ្នាំ​ញៀន។

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte និយាយ​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក Donald Trump បាន​ជូនពរ​លោក​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការបង្រ្កាប​អ្នកជួញដូរ​ថ្នាំ​ញៀន។ ការបង្រ្កាប​នេះ​គឺ​ជា ​យុទ្ធនាការ​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៤​ពាន់​នាក់​ស្លាប់​ចាប់​តាំង​ពី​ខែ​កក្កដា​មក។

លោក Duterte បាន​មាន​ប្រសាសន៍​ថា មេដឹកនាំ​របស់​អាមេរិក​នា​ពេល​អនាគត​បាន​ប្រាប់​ដល់​លោក​ថា លោក​កំពុង​តែ​បង្ក្រាប​អ្នកជួញដូរ​ថ្នាំ​ញៀន​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​មួយ។ វា​គឺ​ជា ​យុទ្ធសាស្រ្ត​ត្រឹមត្រូវ​មួយ។​

លោក Duterte បាន​ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ដើម​ឆ្នាំ​នេះ ដោយ​សារ​តែ​ការសន្យា​របស់​លោក​ក្នុង​ការបន្ត​កម្ចាត់​ពួក​អ្នកជួញ​ដូរ​ថ្នាំ​ញៀន អ្នកប្រើប្រាស់​ថ្នាំ​ញៀន និង​ឧក្រិដ្ឋជន។

លោក Duterte បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​បាន​ទូរស័ព្ទ​ទៅ​លោក Trump កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ដើម្បី​អបអរសាទរ​លោក​ចំពោះ​ការឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ មេដឹកនាំ​ហ្វីលីពីន​រូប​នេះ​បាន​និយាយ​ទៀត​ថា លោក​មាន​អារម្មណ៍​ថា លោក​មាន​ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ល្អ​ជាមួយ​នឹង​លោក Trump។​

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​មក លោក Duterte បាន​បែរ​ខ្នង​ដាក់​រដ្ឋាភិបាល​ក្រុង Washington ដែល​ធ្វើ​ឲ្យ​មាន​ភាពស្រពិចស្រពិល​ក្នុង​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​យូរអង្វែង​ទាំង​ពីរ។ ទំនាក់ទំនង​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាលក្រុង​ម៉ា​នីល មាន​ភាពជូរចត់ បន្ទាប់​ពី​លោក Duterte ប្រតិកម្ម​ចំពោះ​ការរិះគន់​របស់​អាមេរិក​ទៅ​លើ​ការបង្រ្កាប​ការជួញដូរ​ថ្នាំ​ញៀន​របស់​លោក៕

XS
SM
MD
LG