\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​គ្រោង​បើក​សវនាការ​លើ​ភស្តុតាង​ពី​ហិង្សា​ពាក់ព័ន្ធ​នឹង​អង្គរក្ស​លោក​ហ៊ុន ម៉ាណែត

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បញ្ជាក់ពី​ភាព​ជោគជ័យ​នៃ​​ទស្សន​កិច្ច​របស់​លោក​នៅ​ឯសហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​ បើ​ទោះជា​​មាន​បាតុកម្ម​ប្រឆាំងរូប​​លោក និង​មាន​ព័ត៌មាន​អំពី​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​យ៉ាង​ណា​ក្តី កាលពី​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦។​ លោក​ ហ៊ុន​ ម៉ាណែត​ លើក​ឡើង​ថា ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ជា​ច្រើន​ជុំវិញ​ទស្សនកិច្ច​របស់លោក​ ដូចជា​លោក​ត្រូវ​សមត្ថកិច្ច​អាមេរិក​ឃាត់ខ្លួន​ជាដើម (ហ៊ាន សុជាតា/VOA)

ចៅក្រម​ Jacqueline Chooljian ​នៃ​តុលាការ​តំបន់​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​ភាគី​ដើម​បណ្តឹង ​និង​ប៉ូលិស​ក្រុង​ឡុងប៊ិច ​រៀបចំ​ញត្តិ​ជំទាស់​រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ​ បន្ទាប់​ពី​សវនាការ​បញ្ចប់។

តុលាការ​នៃ​រដ្ឋ​កាលីហ្វញ៉ា​សហរដ្ឋ​អាមេរិក​បាន​កំណត់​យក​ថ្ងៃទី​៣១​ ខែ​មករា ​ដើម្បី​បើក​សវនាការ​លើ​ការ​ទាមទារ​របស់​ភាគី​លោក​មាជ សុវណ្ណារ៉ា​ និង​ភរិយា​ ឱ្យ​អង្គភាព​ប៉ូលិស​ប្រចាំ​ទីក្រុង​ឡុងប៊ិច​ ប្រគល់​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ស្តីពី​ហេតុការណ៍​ហិង្សា​នៅ​ភោជនីយដ្ឋាន​ឡាលូន​ ក្នុង​ពេល​លោក​ហ៊ុន ម៉ាណែត​ ចូលរួម​ពិធី​ជប់លៀង​នៅ​ទីនោះ។

វីដេអូ​នេះ​នឹង​បន្ថែម​ភស្តុតាងដាក់​បន្ទុក​ដល់​បណ្តឹង​ប្រឆាំង​នឹង​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត​ និង​រាជរដ្ឋាភិបាល​កម្ពុជា។​ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែល​វីអូអេ​ទទួល​បាន​នៅថ្ងៃ​សុក្រ​នេះ។

ចៅក្រម​ Jacqueline Chooljian ​នៃ​តុលាការ​តំបន់​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​ភាគី​ដើម​បណ្តឹង ​និង​ប៉ូលិស​ក្រុង​ឡុងប៊ិច ​រៀបចំ​ញត្តិ​ជំទាស់​រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ​ បន្ទាប់​ពី​សវនាការ​បញ្ចប់។

រូបឯកសារ៖ លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មានគណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

មាន​អំពើ​ហិង្សា​មួយ​បាន​កើត​មាន​ឡើង​ កាលពី​យប់​ថ្ងៃ​ទី៩ ​ខែមេសា​ ឆ្នាំ​២០១៦ ​នៅ​មាត់​ទ្វារ​នៃ​ភោជនីយដ្ឋាន​ឡាលូន​ ក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា​ក្នុង​ពេល​ដែល​លោក​ Paul Hayes ​ព្យាយាម​ប្រគល់​ដីការ​ឱ្យ​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត ​ក្នុង​ពេល​ដែល​លោក​ចូលរួម​ពិធី​ជប់លៀង​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ។ លោក​ Paul Hayes ​ត្រូវ​បាន​ជនល្មើស​ដែល​គេ​សង្ស័យ​ថា​ ជា​អង្គរក្ស​លោក​ហ៊ុន ម៉ាណែត ​វាយ​ឱ្យ​របួស​ជា​ទម្ងន់។

ភាគី​ដើម​បណ្តឹង​ត្រូវការ​ឯកសារ​នេះ​ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថា ​តុលាការ​មាន​សិទ្ធិ​កាត់​ទោស​លោក​ហ៊ុន ម៉ាណែត។ នេះ​បើ​តាម​ញត្តិ​របស់​មេធាវី​លោកម៉ាជ សុវណ្ណារ៉ា ​បាន​ដាក់​ទៅ​តុលាការ​ ដែល​វីអូអេ​ទទួល​បាន​ពី​គេហទំព័រ​របស់​តុលាការ។ ញត្តិ​នោះ​ក៏​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ប៉ូលិស​បង្ហាញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សោហ៊ុយ​ចំណាយ​លើ​ថ្លៃ​ការពារ​សន្តិសុខ ​ក្នុង​ពេល​ដែល​លោក​ហ៊ុន ​ម៉ាណែត ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុងប៊ិច​ផង​ដែរ។

នៅក្នុង​ព្រឹត្តិការណ៍​ដោយ​ឡែក​មួយ​ទៀត​ចៅក្រម​ George H. Wu ​នឹង​បើក​សវនាការ​នៅថ្ងៃ​ទី​៦ ខែ​កុម្ភៈ ​ដើម្បី​សម្រេច​បញ្ចូល​ឈ្មោះ​លោកញ៉យ ចំរើន ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ ក្នុង​នាម​ជាដើម​បណ្តឹង​ជាមួយ​នឹង​លោក​មាជ​សុវណ្ណារ៉ា ​និង​លោកស្រី​ជេមី ម៉ាជ ​ប្រឆាំង​នឹង​លោក​ហ៊ុន ម៉ាណែត​ និង​រាជរដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែល​វីអូអេ​ទទួល​បាន ​និង​ការ​បញ្ជាក់​ពី​លោកស្រី​ជេមី មាជ៕

XS
SM
MD
LG