ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​គ្លីនតុន​រំពឹង​ថា នឹង​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​​


លោកស្រី​ហ៊ីលឡារី គ្លីនតុន​រំពឹង​ថា នឹង​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​​ពី​គណបក្ស​ប្រជាធិបតេយ្យ​​។
លោកស្រី​ហ៊ីលឡារី គ្លីនតុន​រំពឹង​ថា នឹង​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​​ពី​គណបក្ស​ប្រជាធិបតេយ្យ​​។

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា ការ​បោះឆ្នោត​បឋមនៅ​តាម​រដ្ឋ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​សប្តាហ៍នេះ ដោយ​មាន​រដ្ឋ​ California ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ ជា​រង្វាន់​ធំ​បំផុត។​

ការ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ អាច​ដោះស្រាយ​សំណួរ​នៅ​សេសសល់​តែ​មួយ​គត់​នៅ​ក្នុង​រដូវកាល​បោះឆ្នោត​បឋម​ប្រធានាធិបតី​ឆ្នាំ​២០១៦ ថា​តើ​លោកស្រី​ Hillary Clinton ឬ​មួយ​លោក Bernie Sanders ដែល​នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី Clinton បាន​ផ្ដួល​លោក Sanders នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​កោះ ​Puerto Rico កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ធ្វើ​ឲ្យ​លោក​ស្រី​ខិត​កាន់​តែ​ជិត​ទៅ​រក​ការ​តែងតាំង​ពី​គណបក្ស​របស់​លោកស្រី​នៅ​ទី​បំផុត។

ការ​ស្ទង់មតិបង្ហាញ​ថា​ មានការប្រកួត​ប្រជែង​ប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ​ California ដែល​ជា​រដ្ឋមួយដែល​លោកស្រី​ Clinton​ និង​លោក Sanders ចង់មាន​ជ័យជម្នះ​យ៉ាងខ្លាំង​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ​បេក្ខជន​ទាំង​ពីរ​នាក់នេះ​បានផ្តោត​ការ​វាយ​ប្រហារ​ភាគ​ច្រើន​របស់ពួក​គេ​ទៅ​លើលោក Donald Trump ដែល​ត្រូវ​បាន​សន្មត​ថា ​ជា​អ្នកទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

នៅក្នុង​សុន្ទរកថា​មួយ​ស្តី​ពី​គោលនយោបាយ​ការបរទេស​ ដែល​លោកស្រី​បាន​ថ្លែង​កាលពី​សប្តាហ៍មុន លោកស្រី​ Clinton បាន​មានប្រសាសន៍ថា «គំនិត​របស់ លោក Donald Trump មិនមែន​គ្រាន់តែ​ប្លែកប៉ុណ្ណោះទេ​ គំនិត​ទាំង​នេះ​គ្មាន​ការទាក់ទង​គ្នា​ដោយ​ស​មហេតុផលឡើយ​ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ថែមទៀតផង។​ គាត់មិន​មែន​គ្រាន់តែ​មិន​បាន​ធ្វើការ​ប្រុង​ប្រៀបប៉ុណ្ណោះទេ គាត់ជា​មនុស្សមានចិត្តឆេវឆាវ​ដែលមិនស័ក្តិសម​នឹង​កាន់តំណែង​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ចេះដឹង ស្ថិរភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ឡើយ»។

លោក Sanders ដែល​ជាសមាជិក​ព្រឹទ្ធ​សភា​ស.រ.អា​ប្រចាំរដ្ឋ​ Vermont បានមាន​ប្រសាសន៍​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​មួយកាលពី​ថ្ងៃ​សុក្រ​ថា «តើ​អ្នកធ្វើអ្វី​នៅ​ពេល​អ្នកគ្មានចម្លើយ​ពិត​ប្រាកដ​ដល់​បញ្ហា​ពិត​ប្រាកដនោះ អ្នក​ឲ្យអ្នកឯទៀត​ទទួលកំហុស​ជួស​អ្នក។ យើង​នឹង​មិន​ឲ្យ​លោក​ Trump បំបែក​បំបាក់​យើង​បាន​ទេ»។

លោក​ Trump បានធ្វើការ​វាយប្រហារ​តាមពាក្យ​សម្តី​តបត​វិញ​ដោយ​បរិហារ​រិះគន់​ការប្រើប្រាស់​សារអេឡិចត្រូនិច​ឯកជន​របស់​លោកស្រី Clinton ក្នុង​ឋានៈ​លោកស្រី​ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​អណត្តិ​ទី​មួយ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា៕

XS
SM
MD
LG