ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Clinton រិះគន់​លោក Trump ពី​បញ្ហា​ភេរវកម្ម និង​បញ្ហា​សាកលលោក​ផ្សេងៗ​ទៀត


លោក​ស្រី Hillary Clinton ថ្លែង​សុន្ទរកថា​ស្តី​ពី​សន្តិសុខ​ជាតិ​នៅ​ក្នុង​ក្រុង San Diego រដ្ឋ California កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។
លោក​ស្រី Hillary Clinton ថ្លែង​សុន្ទរកថា​ស្តី​ពី​សន្តិសុខ​ជាតិ​នៅ​ក្នុង​ក្រុង San Diego រដ្ឋ California កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ហៅ​លោក Donald Trump ​គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋរបស់​លោកស្រី​ថា ​ជាបេក្ខជន​ប្រកប​ដោយ​គ្រោះ​ថ្នាក់​និង​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​សុន្ទរកថាពី​គោលនយោបាយ​ការបរទេស​របស់​លោកស្រី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង San Diego រដ្ឋ​កាលីហ្វ័រញ៉ា។

លោកស្រី​ Clinton បាន​មាន​ប្រសាសន៍​ថា «លោក Trump ​មិន​សាកសម​កាន់​តំណែង​ដែល​តម្រូវឲ្យ​មាន​ចំណេះ​ដឹង ចិត្ត​នឹង​នរ ​និង​ការ​ទទួល​ខុស​ត្រូវ​ធំ។ ​លោក​មិនមែន​ជា​មនុស្ស​ដែលត្រូវ​មាន​លេខ​សម្ងាត់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ‍»។

លោកស្រី​ Clinton ​បាន​មាន​ប្រសាសន៍​ទៀត​ថា «លោក Trump ​មិន​យល់​ពី​ប្រទេស​អាមេរិក​និង​ពិភពលោក​ទេ។​ ការណ៍​នេះ ​មិន​ពិបាក​ដើម្បី​នឹក​ស្រមៃ​លោក Donald Trump ​ដឹកនាំ​យើង​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ទេ​ ពីព្រោះ​តែ​មនុស្ស​ណា​ម្នាក់​ធ្វើ​ឲ្យ​ខឹង‍»។

នៅ​ក្នុង​សុន្ទរកថា​មួយដែលគេ​រំពឹងទុក ​លោក Trump បាន​វាយ​ប្រហារ​គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​តាម​ប្រព័ន្ធ Twitter ថា «លោកស្រី Clinton ​មិន​ស្មោះ​ត្រង់ ​ដែល​ខ្ញុំ ​ចូលចិត្ត​ហៅ​គាត់​លោកស្រី​ភ Clinton ​កំពុងរាយការណ៍​ខុស​ទាំង​ស្រុង​ពី​គោល​នយោបាយ​ការបរទេស​របស់​ខ្ញុំ‍»។

លោកស្រី Clinton ​បាន​បញ្ជាក់​ពី​បទ​ពិសោធន៍​របស់​លោកស្រី​ផ្ទាល់​ជា​ស្រ្តី​ទី​មួយ ​ជា​សមាជិក​ព្រឹទ្ធសភា​និង​ជា​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​ដោយ​លោក​ស្រី ​មាន​ប្រសាសន៍​ថា ​លោកស្រី ​នឹង​ផ្តល់ទំនាក់​ទំនង​ការ​ទូត​ដល់​ប្រទេស​នានា​ដែល​ត្រូវការ។

លោក Lous Goodman សាកលវិទ្យាធិការ​សាលា​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ American University ​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ​ VOA ថា៖

«សន្តិសុខជាតិ ​ជា​គ្រឹះ​នៃ​ការ​ធ្វើ​ឲ្យ​យើង​ប្រាកដ​ថា ​ផល​ប្រយោជន៍​របស់​យើង ​បាន​ត្រូវ​ការពារនៅ​ក្នុង​ពិភពលោក‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG