ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិននិង​ហ្វីលីពីន​គូស​បញ្ជាក់​ការ​សន្ទនា នៅ​ពេល​មាន​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិនខាងត្បូង


រូបឯកសារ៖ កាណូតមួយ​របស់ហ្វីលីពីនធ្វើដំណើរ​ក្បែរ​នាវាល្បាត​របស់​ចិន​នៅ​តំបន់​សមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ កាណូតមួយ​របស់ហ្វីលីពីនធ្វើដំណើរ​ក្បែរ​នាវាល្បាត​របស់​ចិន​នៅ​តំបន់​សមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Enrique Manalo បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​បាន​ធ្វើ «​ការប្តូរមតិគ្នា​ដោយ​ស្មោះត្រង់​និងគ្មានលាក់លៀម‍» ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិនលោក​ Wang Yi ហើយ​ថា​ ភាគី​ទាំង​ពីរ​មាន​ «​ការយល់​គ្នាជាងមុន​ពី​គោលជំហរ​រៀងៗ​ខ្លួនអំពី​បញ្ហា​មួយ​ចំនួន‍»។

លោក Manalo ​បាន​បន្ថែម​ថា ​ចិន​និង​ហ្វីលីពីន​បានកត់សម្គាល់សេចក្តី​ត្រូវការប្រើ​ការសន្ទនា​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហារវាងប្រទេស​ទាំង​ពីរ​ នៅ​ពេលមាន​ការ​តានតឹង​នៅក្នុ​ងសមុទ្រចិន​ខាងត្បូង។

បើតាម​ក្រសួង​ការបរទេស​ចិន​ ​លោក Wang ​បាន​និយាយ​នៅក្នុង​ការហៅ​ទូរសព្ទ​ជា​មួយ​លោក Manalo ថា ចិន​និង​ហ្វីលីពីនកំពុង​ «ប្រឈម​នឹង​បញ្ហាធ្ងន់ធ្ងរ‍»​ ហើយ​ព្រមាន​ថា​ «ហ្វីលីពីន​ត្រូវ​ធ្វើ​សកម្មភាពដោយ​ប្រុង​ប្រយ័ត្ន‍»។

លោក Wang ​បានថ្លែង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ «កំពុង​ស្ថិត​នៅផ្លូវខ្វែង‍»​ ហើយបាននិយាយ​យោង​ដល់​អ្វី​ដែល​លោក​ថា​ជាការបង្ករឿង​ក្នុង​សមុទ្រ​ដោយ​ហ្វីលីពីន ដែលធ្វើឱ្យ​អន្តរាយ​ដល់សិទ្ធិ​ស្រប​ច្បាប់របស់​ប្រទេស​ចិន។

ចិន​និង​ហ្វីលីពីន​បានទាមទារ​ដែន​ទឹក​ជាន់គ្នាក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​កាលពី​ប៉ុន្មាន​ខែថ្មីៗនេះ​ មាន​ការប៉ះទង្គិច​គ្នា​រវាង​នាវា​នេសាទ ​កប៉ាល់​ចម្បាំងនិង​នាវា​ឯទៀតៗ៕

XS
SM
MD
LG