ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Carter៖ សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​ស្វែង​រក​ជំនួយ​បន្ថែម​ពី​ក្រុម​ចម្រុះ​ដើម្បី​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម


ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ ថ្លែង​នៅក្រោយ​ពេល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អំពី​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម ដែល​អម​ដោយ​អនុប្រធានាធិបតី Joe Biden (ឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិ Ash Carter (កណ្តាល) នៅមន្ទីរបញ្ចកោណ​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ ថ្លែង​នៅក្រោយ​ពេល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អំពី​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម ដែល​អម​ដោយ​អនុប្រធានាធិបតី Joe Biden (ឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិ Ash Carter (កណ្តាល) នៅមន្ទីរបញ្ចកោណ​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ​លោក ​Ash Carter ​បាន​និយាយ​ថា​ ប្រធានាធិបតី​អាមេរិក លោក​ បារ៉ាក់​ អូបាម៉ា ​បាន​បញ្ជាក់​ប្រាប់​យោធា​អាមេរិក​ពី​តម្រូវ​ការ​បង្កើន​ល្បឿន​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។

លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ក៏​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ក៏​កំពុង​ស្វែង​រក​ជំនួយ​បន្ថែម​ពី​ដៃ​គូ​ក្នុង​ក្រុម​ចម្រុះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។​

លោក Carter បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​តួកគី​ដើម្បី​ចរចា​អំពី​ការ​បង្កើន​ជំនួយ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​សមកម្ម​ប្រយុទ្ធ​ទាំង​នោះ​ថា៖ «‍ការ​ដែល​ប្រទេស​តួកគី​ព្រម​ទទួល​យក​ក្រុម​ចម្រុះ​ឲ្យ​ឈរ​ជើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Incirlik ​របស់​ប្រទេស​នោះ​ គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្រៃ​លែង​ទៅ​ហើយ ប៉ុន្តែ​មាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ​ក្រៅ​ពី​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កង​កម្លាំង​អាមេរិក​និង​កង​កម្លាំង​ក្រុម​ចម្រុះ​ផ្សេងៗ​ទៀត​នោះ»។

លោក Carter ​បាន​ថ្លែង​ថា៖ «‍អាមេរិក​ចង់​ឲ្យ​កង​កម្លាំង​តួកគី​ចូល​រួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​និង​ដោយ​ថ្មើរ​ជើង ​តាម​ការគួរ»។

លោក​ Carter ​បាន​និយាយ​ថា​ មេបញ្ជាការ​អាមេរិក​កំពុង​បង្កើត​បច្ចេកទេស​និង​យុទ្ធសាស្ត្រ​ថ្មីៗ​ ក៏​ដូច​ជា​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ពង្រីក​កិច្ច​ប្រឹង​ប្រែង​របស់​ក្រុម​ចម្រុះ៕

XS
SM
MD
LG