ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​របស់​ជនភៀសខ្លួនខ្មែររំលេច​សារៈសំខាន់​នៃ​ក្តីសង្ឃឹមនិង​សេរីភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កើត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម លោក វន សន្យាធរ៉ូ បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​ដ៏គួរ​ឱ្យកត់​សម្គាល់​របស់លោក​នៅ​ក្នុង​សៀវភៅ​ថ្មីមួយ​ចំណងជើងថា «ដំណើរ​របស់​ជនភៀសខ្លួន ឬ The Refugee Journey» ដែល​បាន​បោះពុម្ព​ផ្សាយកាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់​ពី​រស់នៅក្នុង​ជំរំ​ចំនួន​ ៥ នៅ​តាមព្រំដែនថៃ-កម្ពុជា លោក វន សន្យាធរ៉ូ បាន​តាំង​ទី​លំនៅ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ ១៩៩២ នៅពេល​មាន​អាយុ ១៥ ឆ្នាំ ហើយ​មិនចេះ​ភាសា​អង់គ្លេសសោះ។ បច្ចុប្បន្ន ជនភៀសខ្លួនវ័យ ៤៧ឆ្នាំរូបនេះ បានរកឃើញភាពជោគជ័យក្នុងការបើកហាងនំដូណាត់និងកាហ្វេ ខណៈ​ធ្វើការងារ​សិល្បៈ​ក្នុង​ការ​ថតរូប និង​គំនូរ​ផងដែរ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ លោក ចាប ចិត្រា នៃ​ VOA លោក វន សន្យាធរ៉ូ បាននិយាយថា៖ «ដោយសារ​តែ​ខ្ញុំ​រស់​នៅក្នុង​សេរីភាព​ក្នុងប្រទេសនេះ ទើប​ខ្ញុំ​អាច​សម្រេច​បាន​នូវ​ក្តី​សង្ឃឹម និង​ក្តីសុបិនរបស់ខ្ញុំ»។ លោកបន្ថែមទៀត​ថា វា​ជា​រឿង​សំខាន់​ដែល​មេដឹកនាំ​ជំនាន់​ថ្មី «​ពង្រីក​សេរីភាព​» ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ «​អ្នក​មាន​ឬ​អ្នកក្រ​​​ហ៊ានឭសង្ឃឹម និង​ស្រមើស្រមៃ​ដើម្បី​ភាព​ប្រសើរ​នៃ​ប្រទេស​»​។ សូមលោកអ្នកនាង​ស្តាប់​បទសម្ភាសន៍​នេះដូចតួទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG