ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បក្ស​សង្គ្រោះ​ជាតិ​៖ ទោះ​គ្មាន​ការ​​ឆ្លើយ​តប​ពី​ទូត​ចិន និង​​ទូត​កម្ពុជា ទូត​ទាំង​ពីរ​ ​ដឹង​ពី​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​តវ៉ា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពល​រដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា​ច្រើន​នាក់ បាន​ជួប​ជុំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន និង​​ដង្ហែ​ក្បូន​​តវ៉ា​អហិង្សា​មួយ​ទៅ​កាន់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ​ធានី Washington ដើម្បី​ទាម​ទារ​​រក​យុត្តិធម៌​ជូន​មេ​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ម្នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​ម្នាក់​ទៀត​កំពុង​​និរទេស​ខ្លួន​នៅ​បរទេស និង​ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ គោរព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បន្ត​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស។ ទោះ​បី​ជា​ស្ថាន​ទូត​ចិន​មិន​បាន​បញ្ជូន​តំណាង​ឲ្យ​មក​ទទួល​ញត្តិ ហើយ​ស្ថាន​ទូត​កម្ពុជា​មិន​បាន​ឆ្លើយ​តប​​នឹង​ការ​តវ៉ា​អហិង្សា​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​អះអាង​ថា ស្ថាន​ទូត​ទាំង​ពីរ​បាន​ដឹង​ពី​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​តវ៉ា។

XS
SM
MD
LG