ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ថ្លែង​អំពី​ការ​ដំឡើង​ពន្ធ​សាជីវកម្ម កាត់​បន្ថយ​ពន្ធ​ពលរដ្ឋ និង​បន្ទាប​ឱនភាព


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

លោក​ប្រធានាធិបតី​ Joe Biden ​គ្រោង​នឹង​ប្រកាស​គម្រោង​ពង្រីកការ​ដំឡើង​ពន្ធ​សាជីវកម្ម ហើយ​នឹងប្រើ​ថវិកា​ដែល​បាន​ពីពន្ធ​នោះ​ដើម្បី​កាត់ប​ន្ថយ​ឱនភាព​កញ្ចប់​ថវិកា និងកាត់​បន្ថយ​ពន្ធ​សម្រាប់​ពលរដ្ឋអាមេរិកាំង​ដែល​មាន​ប្រាក់​ចំនូល​មធ្យម​ ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថាស្តី​ពីស្ថានភាព​សហព័ន្ធ​របស់​លោក នៅ​យប់​ថ្ងៃព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ AP។

លោក Biden ដែលជា​ប្រធានាធិបតីមកពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ​ កំពុងកែសម្រួល​របៀបវារៈ​សេដ្ឋកិច្ច​ដែល​លោក​បាន​ជំរុញតាំង​ពី​ការ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​ឆ្នាំ​ ២០២០ មក ដោយ​លោក​កំពុង​ព្យាយាម​បង្ហាញថា ​លោក​កំពុង​ដោះស្រាយ​ក្តីបារម្ភ​របស់​អ្នក​បោះឆ្នោតអំពី​ចំណាយ​រស់នៅ​ប្រចាំថ្ងៃ។ ខណៈពេលដែលបក្ស​សាធារណៈ​រដ្ឋ​គ្រប់គ្រង​សភា របៀបវារៈរបស់​លោក Biden ​ប្រហែលជា​មិនអាច​ក្លាយជា​ច្បាប់​ដែល​លោក​អាច​ប្រើ​ដើម្បី​ទាក់ទាញ​អ្នកបោះ​ឆ្នោត​បានទេ។

ក្រោម​ការ​ស្នើ​របស់​លោក​ Biden សាជីវកម្ម​មិន​អាច​ដកការ​ចំណាយ​លើ​ប្រាក់​ខែ​របស់​បុគ្គលិកលើស​ពី ​១លានដុល្លារបានទេ ដែល​នឹង​ឡើង​ដល់​២៧០ពាន់​លានដុល្លារ​ក្នុង​រយៈពេល​១០ឆ្នាំ។ លោក​ក៏​ចង់​ដំឡើង​ពន្ធ​សាជីវកម្មពី ​២១% ដល់ ២៨%​ ក្នុង​ចំណោម​វិធានការ​ផ្សេង​ៗ​ទៀត។ ហើយ​ដូច​ដែល​លោក Biden​ បាន​ស្នើ​ពី​មុន ​ក្រុម​ហ៊ុន​ធំៗ​នឹង​ត្រូវបង់​ពន្ធ​អប្បរមា​ ដូច្នេះ​ពួកគេ​មិន​អាច​គេច​ពីទីភ្នាក់ងារ​សេវា​ប្រមូលពន្ធ (IRS) តាម​រយៈ​ការ​បន្លំ​គណនេយ្យ ការ​កាត់​ប្រាក់ និង​ការ​ផ្តាច់​ពន្ធ​ពិសេស​បាន​នោះទេ។

លោក Biden នឹង​ប្រើ​ចំណូល​ពី​ពន្ធ​ទាំងនោះសម្រាប់​ការ​ចំណាយ​លើ​ការ​ពង្រីក​ឥណទាន​ពន្ធលើ​ប្រាក់​ចំណូល​ និងឥណទាន​ពន្ធ​លើ​កុមារ ដែលវានឹង​ជួយ​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប។ លោក​ក៏កំពុងព្យាយាម​បន្ទាបធានារ៉ាប់រង​សុខភាព​ជា​អចិន្ត្រៃយ៍សម្រាប់​អ្នក​ដែល​ទទួលធានារ៉ាប់រង​ផ្នែកសុខភាព​តាម​រយៈច្បាប់​ Affordable Care Act ​ឆ្នាំ ២០១០៕

ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG