ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Biden៖ សហគមន៍​អន្តរជាតិ​ត្រូវ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន


អនុប្រធានាធិបតី​អាមេរិក Joe Biden (ឆ្វេង) និង​លោក​ Petro Poroshenko ប្រធានាធិបតី​អ៊ុយក្រែន​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ Kiev ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ចន្ទ។
អនុប្រធានាធិបតី​អាមេរិក Joe Biden (ឆ្វេង) និង​លោក​ Petro Poroshenko ប្រធានាធិបតី​អ៊ុយក្រែន​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ Kiev ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ចន្ទ។

លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​ថ្លែង​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ ដូណាល់​ ត្រាំ​ គាំទ្រ​និង​ធ្វើ​ជា​ដៃគូ​របស់​អ៊ុយក្រែន។

ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទីក្រុង​ Kyiv ជា​មួយ​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro Poroshenko ​លោក ​Biden​ បាន​កត់​សម្គាល់​ថា អ៊ុយក្រែន​កំពុង​វា​ប្រយុទ្ធ​ជា​មួយ​នឹង​ជំងឺ​មហារីក​នៃ​អំពើ​ពុករលួយ និង​កំពុង​ប្រយុទ្ធ​ជា​មួយ​នឹង​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​រុស្ស៊ី។

អាត្ថាធិប្បាយ​របស់​លោក ត្រាំ​ នៅ​ក្នុង​បទសម្ភាស​រួម​មួយ​ជា​មួយ​នឹង​កាសែត​អង់គ្លេស​ The Times of London និង​កាសែត​ Bild ​របស់​អាល្លឺម៉ង់​ ​បាន​ឲ្យ​ដឹង​ថា លោក​ចង់​ចរចា​ជាមួយ​នឹង​រុស្ស៊ី​ដោយ​រំលង​អ៊ុយក្រែន​ ដោយ​ចង់​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដើម្បី​ជា​ការ​ដោះដូរ​ជាមួយ​នឹង​ការ​ព្រមព្រៀង​ទៅ​លើ​ការ​បញ្ចប់​អាវុធ​នុយក្លេអ៊ែរ៕

XS
SM
MD
LG