ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​វិភាគ​បង្ហាញ​ពី​បញ្ហា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

  • ម៉ែន គឹមសេង

គណបក្ស​នយោបាយ​គួរផ្តោត​លើ​បញ្ហា​សន្តិសុខ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​សេវា​សាធារណៈ ​និង​ចំណាក​ស្រុក​ដើម្បី​ទាក់​ទាញ​អ្នកបោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ក្នុង​ពេល​ខាងមុខ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​។ លោក​អ៊ូ វីរៈ ​ដែល​ជា​ប្រធាន​និង​ស្ថាបនិក​វេទិការ​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​យល់​ឃើញ​ថា​ បញ្ហា​នៅថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​បង្ក​ជា​ការ​ព្រួយ​បារម្ភ ​និង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ​ក្នុង​នោះ​មាន​ដូចជា​អ​សន្តិសុខ​បង្កឡើង​ដោយ​ក្រុម​ក្មេង​ពាល ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​ផ្លូវ​ ភ្លើង​និង​ទឹក​ និង​ក្រដាសស្នាម​រដ្ឋបាល​និង​ការធ្វើ​​ចំណាកស្រុក​ជាដើម។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៦ មីនា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG