ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លែងដាក់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ទោស​ឧក្រិដ្ឋ​នៅ​រុស្ស៊ី​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ពេល​ថ្មីៗ​នេះ សមាជិក​សភា​រុស្ស៊ី​បោះឆ្នោត ដើម្បី​ធ្វើ​ឲ្យ​អំពើ​ហិង្សា​ក្នុង​គ្រួសារ លែង​ជា​ទោស​ឧក្រិដ្ឋ​ដរាប​ណា មិន​បង្ក​របួស​ស្នាម​លើ​រូបរាង​កាយ។ អ្នកគាំទ្រ​បាន​អះអាង​ថា ការផាក​ពិន័យ ឬ ការដាក់​ពន្ធនាគារ​មាន​កាល​កំណត់ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម និង​ដើម្បី​កុំ​ឲ្យ​គ្រួសារ​បែកបាក់។ ចំពោះ​អ្នក​ប្រឆាំង រួមមាន​ជន​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា បាន​និយាយ​ថា ប៉ូលិស​នៅ​ប្រទេស​រុស្ស៊ី មាន​ការស្ទាក់ស្ទើរ ក្នុង​ការលូកដៃ​ចូល​ក្នុង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ច្រើន​ករណី ហើយ​ការស្ទាក់ស្ទើរ​នេះ នឹង​ជំរុញ​ឲ្យ​មាន​បញ្ហា​កាន់តែ​ច្រើន។ លោក Daniel Schearf នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុងមូស្គូ។ ហើយ​លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG