ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ វប្បធម៌​ចងពារ​គ្នា និង​នយោបាយ​ស្លាប់រស់​នៅ​កម្ពុជា​រារាំង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​សេរី​និយម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ Sorpong Peou គឺជា​​សាស្ត្រាចារ្យ​ខ្មែរ​សញ្ជាតិ​កាណាដា​ម្នាក់នៃ​សាកលវិទ្យាល័យ Ryerson University នៅ​ទីក្រុង Toronto ប្រទេស​កាណាដា។ មុន​មក​រស់នៅ​ប្រទេស​កាណាដា លោក​សាស្ត្រាចារ្យ​បាន​ឆ្លងកាត់​របប​ខ្មែរ​ក្រហម។ លោក​សាស្ត្រាចារ្យ Sorpong Peou បាន​ស្រាវជ្រាវ និង​និពន្ធ​សៀវភៅ​ជា​ច្រើន​ដែល​ផ្តោត​លើ​សន្តិភាព និង​សន្តិសុខ ជាពិសេស​គឺ​ដំណើរ​កសាង​សន្តិភាព​នៅ​កម្ពុជា​ក្នុង​អំឡុង​ដើម​ទសវត្សរ៍​១៩៩០ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជានាពេលបច្ចុប្បន្ននេះ។ លោក​សាស្ត្រាចារ្យ​យល់​ថា សព្វថ្ងៃនេះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ​ធម្មតា​ដែល​រង​កត្តា​ប្រឈម​ខាង​សង្គម សេដ្ឋកិច្ច និង​នយោបាយ។ ក៏ប៉ុន្តែ លោក​សាស្ត្រាចារ្យ​កត់​សម្គាល់​ថា វប្បធម៌​ចងពារគ្នា​ក្រោយ​របប​ខ្មែរ​ក្រហម និង​នយោបាយ​បែប​ស្លាប់រស់​នៅ​កម្ពុជា​ដែល​មេដឹកនាំ​នយោបាយ​ និង​អ្នក​មាន​អំណាច​បាន​អនុវត្ត គឺជា​កត្តា​រារាំង​ដ៏​«‍ធំ»​ដល់​កម្ពុជា ក្នុងការ​សម្រេច​បាន​លទ្ធិប្រជាធិបតេយ្យ​សេរីនិយម​ដ៏​ពេញលេញ និង​សេរីភាព​ខាង​សេដ្ឋកិច្ច និង​សង្គម។ នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​នាង ទែន សុខស្រីនិត នៃ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក​សាស្ត្រាចារ្យ Sorpong Peou នៅ​ប្រទេស​កាណាដា បាន​ឲ្យ​ដឹង​ថា ដើម្បី​ជម្នះ​កត្តា​ប្រឈម​នេះ​បាន លុះត្រាតែ​មេដឹកនាំ​នយោបាយ​ជាន់​ខ្ពស់ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់ និង​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG