ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោកអ៊ូ វីរៈ ​ថា ​ការ​អោប​ជើង​ចិន​នឹង​នាំ​ឱ្យ​ប្រេះឆា​ផ្ទៃ​ក្នុង​កម្ពុជា​ក្នុង​រយៈពេល​យូរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការឈរ​អោប​ដៃ​របស់​កម្ពុជា​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ជំនួយ​រាប់​រយ​លាន​ដុល្លារ​របស់​ចិន​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​ កម្ពុជា​លម្អៀង​ទៅរក​ប្រទេស​យ៉ាង​ពិត​ប្រាកដ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​អះអាង​ថា ​ខ្លួន​ប្រកាន់​ជំហរ​កណ្តាល​ក៏ដោយ។ នេះ​បើតាមការ​លើកឡើង​របស់​អ្នក​វិភាគ​គឺ​លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត នៅក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី១ ខែសីហា ឆ្នាំ២០១៦។ លោក អ៊ូ វីរៈ បាន​អះអាង​ថា​ ការ​ចាប់​យក​ប្រទេស​ចិន​ខ្លាំង ​វា​នឹង​ផ្តល់​ផល​ប្រយោជន៍​រយៈពេល​ខ្លី​ដល់​កម្ពុជា​ទាំង​ជំនួយ​អភិវឌ្ឍន៍​ និង​បន្ថយ​​ឥទ្ធិពល​វៀតណាម។ ប៉ុន្តែ​លោក​​​ព្យាករណ៍​ថា ក្នុង​រយៈពេល​យូរ​នឹង​នាំ​ឱ្យ​ប្រទេសកម្ពុជា​មាន​ការ​ប្រេះឆា​ ដោយ​សារ​នឹង​មាន​​ទំនាស់​រវាង​អ្នក​ដែល​គាំទ្រ​វៀតណាម និង​អ្នក​គាំទ្រ​ចិន ក្នុង​ពេល​ដែល​ពិភពលោក​មាន​ការ​ធុញ​ទ្រាន់​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​នៅ​កាន់​អំណាច​យូរ​ផង​ដែរ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១ សីហា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG