ថ្ងៃបុណ្យសពដំបូងរបស់លោក កែម ឡី
នៅថ្ងៃច័ន្ទទី ១១ ខែកក្កដា ឆ្នាំ ២០១៦ នេះ មនុស្សម្នារាប់តាំងពីប្រជាពលរដ្ឋសាមញ្ញ ព្រះសង្ឃ និងក្រុមអ្នកតំណាងរាស្រ្ត គណបក្សប្រឆាំង បានចូលរួមពិធីបុណ្យសព លោកកែម ឡី អ្នកវិភាគសង្គមឯករាជ្យដ៏លេចធ្លោមួយរូប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ កាលពីថ្ងៃអាទិត្យទី១០ ខែកក្កដាកន្លងទៅនេះ។ នេះជាទិដ្ឋភាពនៃពិធីបុណ្យសពថ្ងៃដំបូងរបស់លោក កែម ឡី។ ក្រុមគ្រួសារលោក នឹងតម្កល់សពលោក រយៈពេលជាង ១០ថ្ងៃ ដោយដាក់ក្នុងមជ្ឈូសកញ្ចក់ ដើម្បីឲ្យអ្នកដែលគោរព និងស្រលាញ់មនសិការសង្គមរបស់លោក មកចូលរួមគោរពវិញ្ញាណក្ខន្ធ។ នេះបើតាមការបញ្ជាក់ពីព្រះសង្ឃដែលជួយរៀបចំពិធីបុណ្យសពដល់អ្នកវិភាគសង្គម និងនយោបាយរូបនេះ៕