\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ៣១ កក្កដា ២០១៤


កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី កង​យោធា​អ៊ីស្រាអែល បាន​ធ្វើ​ប្រតិបត្តិការ​តាម​ផ្លូវ​គោក​ចូល​ទៅ​ក្នុង​តំបន់ Gaza ដើម្បី​បំផ្លាញ​ប្រព័ន្ធ​រូង​ដី​ដែល​ពួក​សកម្ម​ប្រយុទ្ធ​ ហាម៉ាស់ បាន​សង់។ កំទេច​នៃ​យន្តហោះ​លេខ​ MH១៧ របស់​ម៉ាឡេស៊ី មាន​នៅ​រាយ​ឥត​អ្នកយាម​ជា​ច្រើន​ថ្ងៃ​បន្ទាប់ពី​ត្រូវ​បាន​បាញ់​ធ្លាក់​ដោយ​គ្រាប់​កាំជ្រួច​មីស៊ីល​មួយ​នៅ​ប្រទេស​អ៊ុយក្រែន។ ពហិកា​របស់​ពលរដ្ឋ​វៀតណាម​មិន​ទិញ​ទំនិញ​ចិន ក្រោយពី​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ កេរដំណែល​សង្គ្រាម​ត្រជាក់​នៅ​រដ្ឋ North Dakota ទាក់ទាញ​ទេសចរ។ ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្រិ្វក ប្រារព្ធ​ពិធី​ដ៏ធំ​មួយ​ដែល​ពួក​គេ​ហៅ​ថា Juneteenth។ សន្និសីទ​អន្តរជាតិ​នៃ​ជម្ងឺ​អេដស៍​ឆ្នាំ​២០១៤ នៅ​ទីក្រុង​ Melbourneនៃ​ប្រទេស​អូស្រ្តាលី បាន​លាត​ត្រដាង​​ឲ្យ​ឃើញ​ការ​ជឿនលឿន​ច្រើន​​ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​ជម្ងឺ​នេះ។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «let bygones be bygones» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង​«HERCULES»៕

XS
SM
MD
LG