\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការស្រាវជ្រាវ​បន្ត​រក​មេរោគ​គ្រុន​ចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ


អ្នក​វិទ្យាសាស្ត្រ​កម្ពុជា​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បីធ្វើ​ការ​សិក្សា​លើ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំនៅ​ក្នុងខេត្ត​សំខាន់ៗ​ចំនួន​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោកស្រី វេជ្ជ​បណ្ឌិត​ លីម ផារ័ត្ន ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ថ្នាក់​ក្រោយ​បណ្ឌិត​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សុខភាព​របស់​សហរដ្ឋ​អាមេរិក​​កំពុង​តាម​ដាន​ការរីក​រាលដាល​និង​ការកកើតឡើង​នៃ​ប្រភេទ​មេរោគ​ស៊ាំ​នឹង​ថ្នាំ​គ្រុនចាញ់​នៅ ក្នុង​ខេត្ត​​​​​ពោធិ៍សាត់​ ព្រះ​វិហារ និង​រតនៈគីរី​។ លោកម៉ែន គឹមសេង នៃ​វីអូអេ​បាន​ជួប​សម្ភាស​ជាមួយ​នឹង​លោក​​ស្រី​វេជ្ជ​បណ្ឌិត​ដូច​តទៅ៖

XS
SM
MD
LG