\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កំណាព្យ​ឧទ្ទិស​ដល់​ព្រះ​ករុណា​នរោត្តម សីហនុ


មនុស្សម្នា​យ៉ាង​ច្រើន​កុះករ​មក​ពី​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំគ្នា​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បរមសព​ព្រះករុណា​ព្រះបាទ​នរោត្តម ​សីហនុ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​អ្នក​ខ្លះ​បាន​ថ្វាយ​ផ្កាឈូក​ ខ្លះ​អុជ​ទៀន​ធូប​ និង​ខ្លះទៀត​សូត្រធម៌​នៅ​ពី​មុខ​ព្រះ​បរមរាជ្យវាំង​ និង​ជុំវិញ​វាល​ព្រះមេរុ ​ដែល​ជា​ទី​តម្កល់​ព្រះ​បរមសព​ ឬ​ព្រះបរមរតន​កោដ្ឋ។​ ប៉ុន្តែ​ដោយឡែក​ លោក​ទា សំអាត​ ដែល​ជា​កសិករ​មក​ពី​ខេត្ត​កំពង់ចាម ​បែរ​ជា​ជ្រើស​យក​ការ​​ស្មូត្រ​កំណាព្យ​ដែល​លោក​អះអាង​ថា​ លោក​បាន​តែង​​ឡើង​ដោយ​ផ្ទាល់​ ​ក្រោយ​ពី​ព្រះករុណា​បាន​ចូល​ទិវង្គត​កាល​ពី​ខែ​តុលានោះ​ ដើម្បី​ជា​ការ​ដឹងគុណ​ដល់​ស្នា​ព្រះ​ហស្ថ​របស់​ព្រះអង្គ​ និង​ដើម្បី​​ឧទ្ទិស​កុសលផល​បុណ្យ​ថ្វាយ​ដល់​ទ្រង់។​ លោក​សាយ មុន្នី​នៃ​វីអូអេ​បាន​ផ្តិត​យក​ទិដ្ឋភាព​និង​សូរ្យសៀង​នៃ​ការ​ស្មូត​កំណាព្យ​របស់​កសិករ​​វ័យ​៥៩​ឆ្នាំ​នោះ​ ដោយ​មាន​ខ្លឹមសារ​ដើម​ទាំង​ស្រុង៕

XS
SM
MD
LG