\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​លោក​ម៉ម សូណង់ដូ​នៅក្រៅ​ឃុំ​ទេ

  • VOA Khmer

ថ្ងៃសុក្រ​នេះ​ តុលាការ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​ដែល​សុំ​ដោះលែង​លោក​ម៉ម សូណង់​ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រហូត​ដល់ពេល​សាលា​ឧទ្ធរណ៍​បើក​សវនាការ។​ តុលាការ​យល់ថា ​ដោយសារ​លោកម៉ម ​សូណង់ដូ​មាន​សញ្ជាត​ពីរ ​ដូច្នេះ​លោក​អាច​គេ​ខ្លួន។​ លោក​ម៉ម សូណង់ដូ អាយុ​៧២​ឆ្នាំ​ ដែល​កាន់​លិខិត​ឆ្លង​ដែន​បារាំង​ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ទោស​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ ពីបទ​ធ្វើ​អបគមន៍ ​ដែលអ្នក​រិះគន់​និយាយ​ថា​ បណ្តាល​មកពី​ហេតុផល​នយោបាយ​ ហើយ​​អ្នក​សង្កេត​ការណ៍​អាមេរិក​ និង​អន្តរជាតិ​មាន​កង្វល់។​ លោកម៉ម សូណង់ដូ​បាន​ប្រាប់​តុលាការ​នៅ​ងៃសុក្រ​ថា លោក​ស្រក​ទម្ងន់មួយ​គីឡូក្រាម​មួយ​សប្តាហ៍​ជាប់ក្នុង​ពន្ធនាគារ​ ហើយ​លោក​បារម្ភ​អំពី​សុខភាព​របស់​លោក។​ ហេង រស្មី ​រាយ​ការណ៍​ពីភ្នំពេញ៕

XS
SM
MD
LG