ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ី​តក់ស្លុត​នឹង​មរណភាព​សម្តេច​ឪដែល​ជា​បិតា​បង្រួប​បង្រួម​ជាតិ

  • VOA Khmer

សម្តេចឳ​ព្រះនរោត្តម​សីហនុ​ បានយាងចូល​ទីវង្គត់​កាលពី​ព្រលឹមថ្ងៃច័ន្ទ​ទី១៥​ ខែ តុលា​ឆ្នាំ២០១២​ក្នុងមន្ទីរ​ពេទ្យ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​ ការ​យាងចូល​ទីវង្គត​នេះ​ ធ្វើឲ្យ​មានការ​រំជើបរំជួល​ជាមួយ​នឹង​អារម្មណ៍​តក់ស្លុត​ សោកស្តាយ​ក្នុង​ចំណោម​ពល​រដ្ឋខ្មែរ​ មេដឹកនាំ​សំខាន់ៗ​ក្នុងពិភព​លោក​និងអ្នក​នយោបាយ។​ លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​​ប្រាប់​លោក​សុខ ខេមរា​នៃ​វីអូអេ​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​បទ​សម្ភាសន៍​តាម​បណ្តាញ​Skype​​ពី​ប្រទេស​បារាំង​ថា​ លោក​សោក​ស្តាយ ​រន្ធត់ ​ហើយ​ថា​ មរណភាព​សម្តេចឳ​ជាការ​បាត់បង់​បិតា​បង្រួប​បង្រួម​នយោបាយ​ជាតិ៕

XS
SM
MD
LG